Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីបំផុតឃាតកម្ម សម្លាប់ក្មេងស្រី​នៅពោធិ៍សាត់សមត្ថកិច្ចបំបែកសំណុំរឿងបានហើយ

ពោធិ៍សាត់៖ រឿងឃាតកម្មសម្លាប់ក្មេងស្រីម្នាក់អាយុ ៧ឆ្នាំ ដោយចងដៃចងជើង និងច្រកក្បាលក្នុងការុង កាលពីថ្ងៃទី ៦ខែឧសភានេះ ត្រូវសមត្ថកិច្ចបំបែកសំណុំរឿងបានហើយ នៅថ្ងៃទី១០ ខែឧសភា នេះ។

គួរំលឹកផងដែរថា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយគេប្រទះឃើញសពក្មេងស្រីម្នាក់ នៅគុម្ពោធព្រៃទាំងអាត្រាតកាយ ថែមទាំងដៃជើងជាប់ចំណង និងក្បាលច្រកការុងទៀត។ ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងត្រង់ចំណុចក្បែរភូមិ ក្នុងគុម្ពោធព្រៃមាត់បឹងទន្លេសាប ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

បន្ទាប់ពីកើតហេតុ ក្រុមការងារ CPU បានទទួលដំណឹង ក៏បានបើកការស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) បានចុះទៅកន្លែងកើតហេតុ។ ក្រុមការងារចម្រុះ CHARLIE 20 ត្រូវបានបង្កើតឡើងក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តពោធិ៍សាត់។

ជាក់ស្តែងនៅកន្លែងកើតហេតុ សាកសពត្រូវបានត្រួតពិនិត្យ ជាលទ្ធផល សមត្ថកិច្ចបានឈានដល់ការចាប់ខ្លួន ជនសង្ស័យភេទប្រុស អាយុ២១ឆ្នាំ បន្ទាប់ពីពិនិត្យកត់សម្គាល់ថា ជនរងគ្រោះបានបាត់គ្រឿងអលង្ការតម្លៃ ១៥០ដុល្លារ ។ បច្ចប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការ និងកសាងសុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕ ដោយ៖ សួង សាម 

from: https://tnaot.com/km/m/detail/article/9204091