Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មកស្គាល់កោះធំជាងគេបំផុតលើលោកដែលធំជាងកម្ពុជាដល់ទៅជាង ១០ ដង! មានអ្វីប្លែកខ្លះនៅទីនោះ?

ថ្ងៃនេះ Anarchak សូមលើកឡើងពីកោះដ៏ធំជាងគេបំផុតរបស់ពិភពលោកដែលប្រិយមិត្តមួយចំនួនប្រហែលមិនដែលដឹងឬមិនធ្លាប់ចាប់អារម្មណ៍ឡើយ។

គ្រីនលែនគឺជាកោះដែលធំជាងគេបំផុតក្នុងលោក ដោយវាមានទំហំដល់ទៅ 2,175,900 គីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសកម្ពុជាយើងដល់ទៅជាង 10ដង។ ឈ្មោះថាគ្រីនលែននេះមានន័យថា ទឹកដីនៃប្រជានុរាស្ដ្រ។

លោកអ្នកប្រហែលជាឆ្ងល់ថាចុះប្រទេសអូស្ដ្រាលីវិញដែលហ៊ុមព័ទ្ធទៅដោយមហាសមុទ្រទាំងស្រុងនោះ ជាកោះដែរឬយ៉ាងណា? តាមពិតអូស្ដ្រាលីមិនត្រូវបានគេរាប់ជាកោះទេ ដោយគេចាត់ទុកវាជាទ្វីបមួយ។

គ្រីនលែនស្ថិតនៅទ្វីបអាមេរិចខាងជើង។វាជាផ្នែកមួយនៃរាជាណាចក្រដាណឺម៉ាក ហើយវាបានទទួលសិទ្ធក្នុងការគ្រប់គ្រងផ្ទាល់ខ្លួននៅឆ្នាំ 1978។ រាជធានីនៃកោះនេះមានឈ្មោះថា Nuuk។

ចំនួនប្រជាជនសរុបនៅលើកោះនេះមានមិនដល់ 60,000 នាក់ឡើយ។85% នៃផ្ទៃដីកោះនេះត្រូវបានគ្របដណ្ដប់ដោយផ្ទាំងទឹកកក។ ការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតនៅលើដែនកោះនេះមិនអាចធ្វើទៅបានតាមរយៈផ្លូវគោកនោះទេដោយសារពុំមានផ្លូវសមរម្យ។

គេអាចផ្លាស់ទីក្នុងរយៈចម្ងាយឆ្ងាយលើកោះនេះតាមផ្លូវទឹកនិងផ្លូវអាកាស។ ការនេសាទនិងនាំចេញទិន្នផលនេសាទជាប្រភពចំណូលដ៏សំខាន់របស់កោះនេះ ដោយក្នុងនោះឧស្សាហកម្មនេសាទបង្គាជាប្រភពចំណូលធំជាងគេបង្អស់។

តាមការកត់សម្គាល់ កោះនេះទទួលពន្លឺព្រះអាទិត្យមិ​​នដាច់ឡើយចាប់ពីថ្ងៃទី 25 ខែឧសភា ដល់ថ្ងៃទី 25 ខែកក្កដា។ ខែកក្កដាជាខែតែមួយគត់ដែលសីតុណ្ហភាពនៅលើកោះនេះ កើនឡើងលើស ០ អង្សាសេ។

ចំណែកថ្ងៃទី 21 មិថុនាដែលជាថ្ងៃដែលមានពន្លឺព្រះអាទិត្យយូរជាងគេប្រចាំឆ្នាំ ត្រូវបានគេជ្រើសយកជាថ្ងៃឈប់សម្រាក់ទូទាំងប្រទេស៕

from: https://tnaot.com/km/m/detail/article/9204038