ពាក្យសម្ដីទាំង ៨ ម៉ាត់ពីមាត់ម្ដាយស្ដាប់ហើយកូនទប់ទឹកភ្នែកមិនជាប់ឡើយ! អានហើយយល់ពីទំហំគុណរបស់ម្ដាយយើង!
កាលពីលើកមុន យើងបានលើកអត្ថបទស្ដីពីទឹកចិត្តដ៏ធំធេងលោកឪពុករួចមកហើយ។ ពេលនេះយើងសូមលើកយកឃ្លាជាច្រើនដែលអ្នកម្ដាយភាគច្រើនតែងនិយាយទៅកាន់កូនៗ ដើម្បីមិនចង់ឱ្យកូនៗមានការព្រួយបារម្ភពីគាត់។ បើស្ដាប់ហើយប្រាកដជាពិបាកទប់ទឹកភ្នែកណាស់!
១ ពេលមានម្ហូបមិនគ្រប់គ្រាន់ គាត់តែងនិយាយថា “ម៉ែមិនឃ្លានទេកូន!”
២ ពេលមានម្ហូបឆ្ងាញ់ គាត់តែងនិយាយថា “ម៉ែមិនចូលចិត្តទេកូន! កូនញ៉ាំទាំងអស់ចុះ!”
៣ ពេលគ្មានប្រាក់គ្រប់គ្រាន់គាត់និយាយថា “ម៉ែមិនចូលចិត្តខៅអាវថ្មីទេ! ខោអាវចាស់ស្រួលពាក់ហើយ! កូនមិនបាច់ទិញទេ!”
៤ ពេលនឿយហត់អស់កម្លាំង គាត់តែងនិយាយថា “ម៉ែមិនហត់ទេ! ម៉ែអាចទ្រាំបាន! “
៥ ពេលធ្វើការពេញមួយថ្ងៃ ហើយសម្រាន្ដយប់ជ្រៅ គាត់តែងថា “ម៉ែមិនងងុយទេកូន! កូនគេងមុនទៅ!”
៦ ពេលគាត់ខ្ចីលុយគេឱ្យកូនរៀន គាត់តែងកុហកថា “លុយម៉ែទេកូន! កុំខ្វល់អី ខំតែរៀនទៅ!”
៧ ពេលកូនទិញខោអាវថ្មិ ម្ដាយទាំងសរសើរថា “គ្មាននរណាស្អាត ឬសង្ហារជាងកូនម៉ែទេ!”
៨ ពេលគាត់ឈឺគាត់តែងនិយាយថា “ម៉ែមិនអីទេកូន! ស្អែកៗម៉ែជាវិញហើយ!”
ឃ្លាខាងលើជាអ្វីដែលកូនៗភាគច្រើនតែងលឺចេញពីមាត់អ្នកម្ដាយ ដែលបង្ហាញពីទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ពួកគាត់ចំពោះកូនៗ។ សូមតបស្នងទៅគាត់វិញតាមដែរអ្នកអាចធ្វើបាន ជាពិសេសទាន់នៅមានឱកាស៕