Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សង្ស័យជាករណីដេញចោរឆក់ នាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បុរសចិនម្នាក់នៅនឹងកន្លែង

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ កើតឡើងនៅវេលាម៉ោង៥ជិតភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ១៨២កែង និងផ្លូវ២២៣ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនរងគ្រោះខាងលើ ជិះម៉ូតូដឹកតៅហ៊ូយកទៅឲ្យម៉ូយតាមហាង លុះដល់ចំណុចកើតហេតុមានយុវជនម្នាក់ជិះម៉ូតូហុងដាសេ១២៥សេរីឆ្នាំ២០២០ បើកបញ្ច្រាសទិសគ្នា​ពីកើតទៅលិចក្នុងល្បឿនលឿន សង្ស័យរត់គេចពីសមត្ថកិច្ចដេញតាមក្រោយ បានបោះពួយទៅបុកម៉ូតូរបស់ជនជាតិចិនយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសជនជាតិចិនដួលបោកក្បាលហូរឈាមស្លាប់ភ្លាមៗតែម្តង។ ចំណែកជនបង្ករងរបួសធ្ងន់ត្រូវបានបញ្ជូន​ទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រភពមួយទៀតដែលនៅក្បែរកន្លែងកើតហេតុ បានលួចខ្សិបប្រាប់ថាករណីខាងលើនេះ ផ្តើមចេញពីចោរឆក់កាបូប ដែលសមត្ថកិច្ចដេញប្រផុតប្រផើយ បណ្តាលឲ្យជនសង្ស័យភ័យស្លន់ស្លោរេចង្កូតទៅបុកបុរសជនជាតិចិន ដោយកំពុងជិះម៉ូតូស្លាប់ដោយមិនដឹងខ្លួនបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគបាលខណ្ឌទួលគោក និងអាវុធហត្ថខណ្ឌទួលគោក កំពុងតែបើកការស្រាវជ្រាវជុំវិញការស្លាប់របស់ជនជាតិចិនខាងលើនេះ៕ ដោយ សួង សាម

from: https://tnaot.com/km/m/detail/article/9203896