ក្នុងវិស័យសិល្បៈ យើងសង្កេតឃើញថាតារាទាំងប្រុសទាំងស្រីមិនងាយមានដៃគូនោះទេ ជាពិសេសតារាប្រុសកូរ៉េតែម្ដងពោលគឺតារាសម្ដែងមួយចំនួនមានវ័យច្រើនទៅហើយ នៅតែមិនទាន់រកបានស្នេហាដូចគេបាន។ចំពោះរឿងដែលតារាប្រុសមិនទាន់មានដៃគូនេះ អ្នកគាំទ្រពួកគេសុទ្ធតែងគិតថា វាសុទ្ធសឹងជាមូលហេតុផ្ទាល់ខ្លួន ឬធ្លាប់បរាជ័យរឿងស្នេហាពីមុន ឬក៏អាចនិយាយបានថា ដោយសារចំណាយពេលទៅលើការងារច្រើនពេក រហូតធ្វើឲ្យពួកគេគ្មានពេលគិតរឿងគូជីវិតនេះឯង។ តោះ! ចង់ដឹងថាតារាណាខ្លះនៅទំនេរទោះបីជាវ័យឈានជិតដល់ ៤០ ជិត៥០ក៏ដោយ៖
១. Gong Yoo ឆ្នាំថ្មីអាយុ ៤០ឆ្នាំ
២. Lee Dong Wook ឆ្នាំថ្មីអាយុ ៣៨ឆ្នាំ
៣. Hyun Bin ឆ្នាំថ្មីអាយុ ៣៧ឆ្នាំ
៤. Jo In Sung ឆ្នាំថ្មីអាយុ ៣៨ឆ្នាំ
៥. Song Seung Heon ឆ្នាំថ្មីអាយុ ៤៣ឆ្នាំ
៦. Park Hae Jin ឆ្នាំថ្មីអាយុ ៣៧ឆ្នាំ
៧. Lee Joon Gi ឆ្នាំថ្មីអាយុ ៣៨ឆ្នាំ
៨. Kim Rae Won ឆ្នាំថ្មីអាយុ ៣៩ឆ្នាំ
៩. Lee Sang Yoon ឆ្នាំថ្មីអាយុ ៣៨ឆ្នាំ
១០. Jung Woo Sung ឆ្នាំថ្មីអាយុ ៤៧ឆ្នាំ
ប្រភព៖ Koreaboo