ឆ្មាំសមុទ្ររបស់អង់គ្លេសបានជួយសង្គ្រោះជនចំណាកស្រុកជាង១២០នាក់ ធ្វើដំណើរតាមទូកតូចៗ៧គ្រឿង ។ អ្នកនាំពាក្យឆ្មាំសមុទ្រខាងជើងខាងជើងរបស់អង់គ្លេសបញ្ជាក់ថា ការជួយសង្គ្រោះនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ។
ឆ្មាំព្រំដែនសមុទ្រអង់គ្លេស និងបារាំងប៉ុន្មានខែថ្មីៗចុងក្រោយនេះបានស្ទាក់ចាប់និងឃាត់ជនចំណាកស្រុកជាច្រើនដែលព្យាយាមធ្វើដំណើរក្នុងមធ្យោបាយនានាពីតំបន់អាស៊ី និងអាហ្វ្រិកចូលទៅកាន់ចក្រភពអង់គ្លេស ។
ជនភៀសខ្លួនខ្លះបានព្យាយាមចាកចេញពីជំរំក្នុងប្រទេសបារាំងទៅកាន់អង់គ្លេសផងដែរ បើទោះប្រឈមមុខគ្រោះថ្នាក់យ៉ាងណាក៏ដោយ ។ នេះបើតាមការអះអាងរបស់ Clare Moseley ស្ថាបនិកអង្គការសប្បុរសធម៌ Care4Calais ផ្សព្វផ្សាយនៅលើគេហទំព័រ the Daily Telegraph កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ។
ប្រភពបានបញ្ជាក់ផងដែរ អំពីការលំបាកក្នុងការអនុវត្តវិធានការណ៍ឃ្លាតឆ្ងាយពីសង្គម ដើម្បីប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ នៅក្នុងជំរំជនភៀសខ្លួន ។ ជនចំណាកស្រុកទាំងនេះកំពុងរត់គេចពីស្ថានភាពដ៏គួរឱ្យភ័យខ្លាចនៅក្នុងតំបន់ដែលមានគ្រោះថ្នាក់បំផុតមួយចំនួន ។ ពួកគេមានគោលបំណងទៅកាន់ចក្រភពអង់គ្លេសពីព្រោះពួកគេចង់មានសុវត្ថិភាព ៕ ប្រែសម្រួលដោយ៖ thach yat