Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តាមពិត អូនមី ស្រលាញ់សង្សារ ព្រោះមូលហេតុនេះ?

ភ្នំពេញ៖ តារា​ស្រីស៊ិចស៊ី ដែល​បង្ហាញ​សម្រស់​ដើម​ទ្រូង​ស្ទើរ​តែ​គ្រប់​កម្ម​វិធី​ អៀ ម៉េង​លិ ហៅ អូនម៉ី ហាក់បីដូចជាស្ងប់ស្ងាត់ពីសិល្បៈ មួយរយៈធំនាពេលចុងក្រោយនេះ តែបើសង្កេតមុខជំនួញ ហាក់បីដូចជាកាក់កបជាមួយមុខរបររកស៊ីនៅក្នុងដៃរបស់នាង។

ជាក់ស្តែង បើក្រឡេកមើល ជីវិតឯកជនរឿងស្នេហា ឃើញថានាងក៏ទទួលបាន គូស្នេហ៍មានការចុះសម្រុងគ្នាបានល្អ និងយល់ចិត្តថ្លើមគ្នា ថ្វីត្បិតមានវ័យស្របាលគ្នាពិតមែន ប៉ុន្តែ សង្សាររបស់នាងដ៏សែនសង្ហាមួយរូបនេះ តែងតែឲ្យតម្លៃនិងផ្ដល់កិត្តិយស ព្រមទាំងស្រលាញ់ក្រុមគ្រួសាររបស់នាង​។ 

តែកាលពីថ្មីៗនេះ នៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់តារា​ឯក​ស្រី​ក្នុង​រឿង​ “០០៩” មួយរូបនេះ បានទម្លាយមូលហេតុ ដែលធ្វើឲ្យ កញ្ញា អៀរ ម៉ីលិ ស្រលាញ់ងប់ដកចិត្តមិនរួចពីសង្សាររបស់ខ្លួន ដោយនាងបានសរសេរថា 

មូលហេតុដែលខ្ញុំស្រលាញ់គាត់មានតែ4ចំនុចទេដែលធ្វើអោយខ្ញុំស្រលាញ់គាត់: ១/ គាត់មិនចេះអួតអាង និង អំនួត ២/ គាត់ជាមនុស្សមានទំនួរខុសត្រូវ ៣/គាត់ជាមនុស្សស្មោះត្រង់ ៤/ គាត់ចេះអោយតម្លៃខ្ញុំ និង គ្រួសារខ្ញុំ ???????? ចឹងអ្នកសួរខ្ញុំថាស្រលាញ់គាត់ត្រង់ណាឥឡូវដឹងហើយ ???? ហើយអ្នកខ្លះបាននិយាយថាខ្ញុំស្រលាញ់គាត់ព្រោះឃើញទ្រព្យរបស់គាត់ សុំទោសបើរឃើញទ្រព្យអត់ស្រលាញ់ក្មេងទេ ស្រលាញ់ចាស់ហើយៗសុំយកខួរគិតផង ????????គិតរឿងអីដែលមានប្រយោជន៍

 កញ្ញា អៀរ ម៉ីលិ

បន្ទាប់ពីបានឃើញពីសារផ្អែមល្ហែមដែលសរសេររៀបរាប់ពីគូរសង្សាររបស់នាង បានធ្វើឲ្យមហាជន សរសើរ និងលួចច្រណែន ដល់នៃជីវិតឯកជនរបស់នាង មិនថារឿងគ្រួសារ ជំនួញរកស៊ី ការងារសិល្បៈ រូបសម្រស់ ជាពិសេសរឿងស្នេហា ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន៕

from: https://tnaot.com/km/m/detail/article/9203678