Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បារាំងចាប់ផ្តើមបន្ធូរបន្ថយ​ការរិតបន្តឹងធ្វើដំណើរ​

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បារាំង​ចាប់ផ្តើមបន្ធូរបន្ថយ​ជាបណ្តើរៗ​វិធានការចាក់សោ ឬបិទប្រទេស​ដើម្បីប្រឆាំងវីរុស​នោះហើយ ។ 

បារាំង​បានប្រកាស​​ចាក់សោ ឬបិទប្រទេស​ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាត​ពីវីរុស​កូរ៉ូណាថ្មី ឬកូវីដ​១៩ (COVID-19) បានរយៈពេល​ប្រហែល​៨សប្តាហ៍ ។ សាលារៀន និងដំណើរការអាជីវកម្ម​​នៅក្នុងប្រទេសនេះ ចាប់ផ្តើម​ដំណើរការជាបណ្តើរៗ​ហើយ ចាប់ពីថ្ងៃទី១១ ខែឧសភា​តទៅ ។ នេះបើតាមការផ្សាយ​របស់ប្រភព france 24 ។ 

ការបន្ធូរបន្ថយនេះ គឺពលរដ្ឋអាចធ្វើដំណើរ​បានរយៈ​១០០គីឡូម៉ែត្រ ដោយមិនចាំបាច់​បំពេញបែបបទ​ដូចកាលពីមុនទៀតឡើយ ។ ការប្រមូលផ្តុំគ្នាទៀតសោត គឺអនុញ្ញាត​ឲ្យ​ចំនួន​១០នាក់ ។ កាលពីមុន​ មានការកំណត់​ឲ្យរត់លំហាត់ប្រាណតែ​មួយម៉ោង​នៅខាងក្រៅ​ ប៉ុន្តែ​ពេលនេះ​ត្រូវបានបន្ធូរបន្ថយ ។ ឆ្នេរសមុទ្រ​ខ្លះ​នឹងចាប់ផ្តើម​បើកវិញ តាមការកំណត់របស់អាជ្ញាធរមូលដ្ឋាន ។ 

គួរជម្រាបជូនថា ប្រភព​wikipedia បានផ្សាយថា គិតមកត្រឹមថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២០ ប្រទេសបារាំង​មានអ្នកឆ្លងកូវីដ​១៩​សរុប​ ១៣៨ ៨៥៤ នាក់ ក្នុងនោះ​បាត់បង់ជីវិត​២៦ ៣១០ នាក់ ។ ប៉ុន្តែ​៥៦ ០៣៨ នាក់បានជាសះស្បើយវិញផងដែរ ។ ក្រសួងសុខាភិបាល​ប្រទេសនេះថា ចំនួនករណីថ្មី​មានការធ្លាក់ចុះ​​ នៅត្រឹម​៨០ករណីប៉ុណ្ណោះ​ ក្នុងមួយថ្ងៃ។ 

ប្រភពដដែលនេះ​បញ្ជាក់ថា វីរុស​កូវីដ១៩នេះ​ឆ្លងលើដែនដី និងប្រទេស​ចំនួន​២២៩​ជុំវិញពិភពលោក ។ ឆ្លងលើមនុស្ស​ជាង៤លាននាក់ ក្នុងនោះ បាត់បង់ជីវិត ២៧៨ ៧៥៦​នាក់ ។ ចំណែក​អ្នកជាសះស្បើយមានចំនួនជាង ១,៣​ លាននាក់វិញផងដែរ ។ សហរដ្ឋអាមេរិក​ជាប្រទេស​រងគ្រោះដោយសារវីរុសនេះជាងគេបំផុត មានអ្នកឆ្លង​ជាង១,៣លាននាក់ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9203507