
កាលពីថ្ងៃទី ៨ ខែឧសភា ផលិតកម្ម MLD Entertainment បានបង្ហាញថា «ក្រុមចម្រៀងនារីកូរ៉េ MOMOLAND បានបង្ហាញនូវការគិតគូរដ៏កក់ក្តៅនិងបានបរិច្ចាគអង្ករចំនួន ១.១៨០ គីឡូក្រាម (ប្រមាណ ២.៦០០ ផោន) ដល់ជនក្រីក្រតាមរយៈកាកបាទក្រហមកូរ៉េ»។
ក្រុមចម្រៀងនារី MOMOLAND បានអត្ថាធិប្បាយថា «ពួកយើងបានបរិច្ចាគដោយសង្ឃឹមថានឹងផ្តល់ជំនួយខ្លះដល់មនុស្សជាច្រើន។ យើងសង្ឃឹមថានេះនឹងជាផ្តល់កម្លាំងចិត្តដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាក»។
ក្រុមចម្រៀងនារីនេះក៏បានបរិច្ចាគទឹកប្រាក់ប្រមាណ ១០០ លានវ៉ុន (ប្រមាណ ៨២,១១២ ដុល្លារអាមេរិក) ដែលជាតម្លៃម៉ាស់ការពារប្រឆាំងនឹងបាក់តេរី៕