Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អូប័រ​កូឡុំប៊ី​៣គ្រឿង​ និងអាវុធត្រូវ​វេណេហ្ស៊ុយអេឡារកឃើញ

ក្រសួងការពារជាតិ​វេណេហ្ស៊ុយអេឡា​​បានថ្លែងការណ៍ថា កងកម្លាំងយោធាវេណេហ្ស៊ុយអេឡា​​បានរកឃើញទូកប្រយុទ្ធធុនស្រាល​​ ដែលត្រូវបានបោះបង់ចោល​ចំនួន​៣គ្រឿង ប៉ុន្តែ​ទូកទាំងនោះ​មាននិមិត្តរូបអត្តសញ្ញាណ​សម្គាល់ថាជា​របស់កងទ័ពជើងទឹក​កូឡុំប៊ី ។ 

ប្រភព sputnik ផ្សាយ​នៅថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ទៀតថា កងកម្លាំងវេណេហ្ស៊ុយអេឡា​​ល្បាត​បានឃើញ​ទូក​ទាំងនេះ ប៉ុន្តែ​មិន​ឃើញ​នាវិកណាម្នាក់ ។ នៅក្នុងទូកនោះ​មានគ្រាប់រំសេវ និងអាវុធ​ផងដែរ ។ ការរកឃើញនេះ​ស្ថិតនៅ​លើដងទន្លេ Orinoco ។

ទាក់ទង​បញ្ហានេះ កូឡុំប៊ីមិនបានធ្វើអត្ថាធិប្បាយបែបណានៅឡើយទេ ។ 

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងនេះ វេណេហ្ស៊ុយអេឡា​​បានប្រកាសថា បានសម្លាប់ និងចាប់ខ្លួន​ទាហានស៊ីឈ្នួល​ជាឃាតក​មកពី​ប្រទេស​កូឡុំប៊ី​ចូលតាមសមុទ្រ​ ក្នុងសកម្មភាព​មួយ​ប៉ុនប៉ង​ធ្វើឃាត ឬចាប់ខ្លួនមេដឹកនាំ​នីកូឡាស់ ម៉ាឌូរ៉ូ ​យកទៅសម្លាប់​នៅអាមេរិក ។ គេបានលើកឡើងទៀតថា ការលុកលុយនោះ​មានអាមេរិក និងកូឡុំប៊ី​នៅពីក្រោយខ្នង ។ 

ការចោទប្រកាន់បែបនេះ​របស់វេណេហ្ស៊ុយអេឡា​​​ត្រូវបាន​ទីក្រុងវ៉ាស៊ីនតោន ហើយនិង​កូឡុំប៊ី​ប្រកាស​បដិសេធ។ គេថា វេណេហ្ស៊ុយអេឡា​​បានធ្វើបែបនេះ​ដើម្បីបញ្ចៀសពីការចាប់អារម្មណ៍​អំពីវិបត្តិផ្ទៃក្នុងរបស់ប្រទេសនេះប៉ុណ្ណោះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9203428