Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

​គ្រូបង្រៀន ៥ នាក់ត្រូវបានចោទប្រកាន់ពីបទរំលោភក្មេងស្រីដែលជាសិស្សសាលា

គ្រូបង្រៀនចំនួន ៥ នាក់នៅសាលារដ្ឋមួយក្នុងទីក្រុង Mukdahan ប្រទេសថៃ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទម្តងហើយម្តងទៀតទៅលើក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់។ អតីតនិស្សិតពីរនាក់ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ ផ្សំគំនិតនិងរួមដៃជាមួយជនល្មើស ហើយហេតុការណ៍នេះត្រូវបាន​ថតជាវីដេអូអំពីសកម្មភាពទាំងអស់ផងដែរ។ 

​តាមប្រភពបានឱ្យដឹងថា ហេតុការណ៍បានចាប់ផ្តើមតាំងពីនៅក្នុងខែមីនាឆ្នាំមុន ប៉ុន្តែជីដូនរបស់ជនរងគ្រោះទើបតែដឹងអំពីរឿងនេះនៅដើមខែឧសភាឆ្នាំនេះ។ គាត់បានដាក់ពាក្យបណ្តឹងទៅប៉ូលិសនៅតំបន់ Phueng Daed កាលពីថ្ងៃអាទិត្យ ហើយ​ជនសង្ស័យទទួលបានដីកាចាប់ខ្លួន។ បុរសទាំង ៧ នាក់ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើក្មេងស្រីអាយុក្រោម ១៥ ឆ្នាំ។ បន្ទាប់មកជនសង្ស័យបានប្រគល់ខ្លួនឱ្យប៉ូលិសហើយត្រូវបាននាំខ្លួនទៅកាន់តុលាការ។ ​ពួកគេម្នាក់ៗត្រូវបាន​ផាកពិន័យជាប្រាក់ចំនួន ២០ ម៉ឺនបាត ដើម្បីបញ្ចប់ការស៊ើបអង្កេតបន្ត។ លោក Prasert Boonruang លេខាធិការអចិន្រៃ្តយ៍នៃក្រសួងអប់រំបានមានប្រសាសន៍ថា គ្រូបង្រៀនទាំងនោះត្រូវបានគេដកចេញពីសាលាហើយផ្ទេរ​ការងារទៅផ្នែកការិយាល័យរង់ចាំការស៊ើបអង្កេត​។ ជីដូនរបស់ជនរងគ្រោះ​ បានប្រាប់ប៉ូលិសថា គ្រូទាំង ៥ នាក់និងបុរស ២ នាក់ទៀតបានរំលោភ​លើចៅស្រីរបស់ខ្លួននៅកន្លែងផ្សេងៗក្នុងបរិវេណសាលា ហើយពួកគេក៏បានថតវីដេអូដែលបង្ហាញពីសកម្មភាពទាំងនោះផងដែរដោយចាប់ផ្តើមពីខែមីនាឆ្នាំមុន។ ជីដូនរបស់ជនរងគ្រោះបានអះអាងថា ក្រុមគ្រូបង្រៀនទាំងនោះបានគំរាមថានឹង​ឱ្យចៅរបស់គាត់រៀនម្តងទៀត ប្រសិនបើនាងបដិសេធមិនរួមភេទជាមួយពួកគេ។ ក្មេងស្រីមិនហ៊ានប្រាប់នរណាម្នាក់អំពី​រឿងហេតុនេះទេ រហូតដល់ដើមខែនេះទើបជីដូនបានដឹងរឿង។

រូបតំណាង

មានសេចក្តីរាយការណ៍មកថា មានក្មេងស្រីម្នាក់ទៀតជាសិស្ស ​នៅសាលាតែមួយក៏ត្រូវបានជនសង្ស័យទាំង៧នាក់រំលោភផ្លូវភេទដូចគ្នាដែរ។

លោក ​ Krissana Pattanacharoen អ្នកនាំពាក្យ​អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាក្រុមអ្នកស៊ើបអង្កេតបានទទួលពាក្យបណ្តឹងពាក់ព័ន្ធពីក្មេងស្រីអាយុ ១៦ឆ្នាំ។ លោកបាននិយាយថាអគ្គស្នងការនគរបាលជាតិលោក Chakthip Chaijinda បានណែនាំឱ្យប៉ូលិសដោះស្រាយករណីនេះដើម្បីប្រមូលភស្តុតាងនិងធានាយុត្តិធម៌ដល់គ្រប់ភាគីទាំងអស់។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9203250