Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គំនូរ​បុរាណ​ខ្មែរ​ដ៏​ចំណាស់​មួយ​កំពុង​លាក់​ខ្លួន​ក្នុង​វិហារ​វត្ត​រាជ​បូណ៌

ប្រណីតភាព​នៃ​បុរាណដ្ឋាន​ព្រះពុទ្ធ​សាសនា​ ​គឺ​វត្ត​រាជ​បូណ៌​ ​ឬ​​មហាជន​ស្គាល់​ទូទៅ​ថា​ ​វត្ត​បូណ៌​ ​បាន​ផ្ដើម​កសាង​នៅ​អំឡុង​ឆ្នាំ១៦៥០​ ​​គិតដល់​បច្ចុប្បន្ន​ ​វត្តអារាម​នៅ​ខេត្ត​សៀមរាប​មួយ​នេះ​ ​មាន​អាយុកាល​ជាង៣០០ឆ្នាំ​ហើយ​។

​រាជ​បូណ៌​ ​មិន​ត្រឹម​ជា​បូជនីយដ្ឋាន​​ចំណាស់​មួយ​ប៉ុណ្ណោះ​ទេ​ តែ​វត្ត​នេះ​បាន​​រំលេច​ចេញពី​ស្នាដៃ​សិល្បៈ​ ​តាមរយៈ​ក្បូរក្បាច់​រចនា​​ចម្លាក់​ ​ដែល​មាន​តាំងពី​តួ​ដំបូល​ ​តួ​ព្រះវិហារ​ ​គ្រឹះ​ ​ហោជាង​ ​សន្លឹកទ្វារ​ ​សន្លឹក​បង្អួច​ ​ព្រះពុទ្ធ​បដិមា​ ​ពិសេស​គឺ​​រូបគំនូរ​ ​បុរាណ​ដ៏​ល្អ​ឯក។​

គំនូរ​បុរាណ​​ជា​ទម្រង់​ល្ខោន​ស្បែក​ធំ​ដ៏​ចំណាស់​កំពុង​លាក់​ខ្លួន​ក្នុង​វិហារ​វត្ត​រាជ​បូណ៌​នៅ​លើ​ជញ្ជាំង​ផ្នែក​ខាង​ក្នុង​ជា​សិល្បៈ​ដ៏​រស់រវើក​ល្អ​វិចិត្រ​រៀបរាប់​ពី​រឿង “រាមកេរ្តិ៍” ​ជា​​ទេវកថា​ដ៏​ល្បីល្បាញ​ក្នុង​នគរ​ខ្មែរ​ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយ​ជាង​ឈ្មោះ ប៉ិល និង​ក្មួយ​របស់​គាត់​ឈ្មោះ​ ឌិត។ ជាង​គំនូរ​ទាំង​២​ជា​ជាង​ធ្វើ​ណាំង​សម្រាប់​ល្ខោន​ស្បែក​ធំ ទើប​គំនូរ​មាន​ទម្រង់​កាយ​វិការ​បែប​ដូច​ស្បែក​ធំ៕

from: https://tnaot.com/km/m/detail/article/9203220