Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Man Utd ចាប់អារម្មណ៍ខ្សែការពារម្នាក់របស់ក្លិបដែលឈរនៅក្បែរបាតតារាង La Liga

ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថា កំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែការពារសញ្ជាតិហ្គាណា គឺកីឡាករ Mohammed Salisu របស់ក្លិប Real Valladolid នៅរដូវក្តៅនេះ។

កីឡាករ Salisu ជាខ្សែការពារកណ្តាលលេងនៅក្លិប Valladolid ដែលកំពុងឈរនៅលេខរៀងទី ១៥ ក្នុងតារាងចំណាត់ថ្នាក់ក្របខណ្ឌ La Liga របស់ប្រទេស អេស្ប៉ាញ នៅរដូវកាលនេះ បានទទួលការចាប់អារម្មណ៍ពីអ្នកចាត់ការទូទៅក្លិប Man Utd លោក Solskjaer។

យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា លោក Solskjaer អ្នកចាត់ការទូទៅក្លិប Man Utd គ្រោងនឹងចុះហត្ថលេខាលើខ្សែការពារ Salisu ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ដើម្បីមកពង្រឹងតំបន់ការពារកណ្តាលបន្ថែម ក្រោយមានដំណឹងលេចឮថា ខ្សែការពាររបស់ខ្លួន គឺកីឡាករ Victor Lindelof កំពុងទទួលការចាប់អារម្មណ៍ចង់បានពីសំណាក់ក្លិប Barcelona នារដូវក្តៅនេះផងដែរ។

ក្រោមការដឹកនាំរបស់អ្នកចាត់ការខាងលើ ក្លិប Man Utd កំពុងត្រៀមនាំចូលកីឡាករជាច្រើន ដើម្បីស្តារទម្រង់លេងឡើងវិញ ក្រោយក្លិបខកខានឈ្នះពានរង្វាន់ Premier League អស់រយៈ ៧ រដូវកាលមកហើយ។ ខ្សែប្រយុទ្ធ Jadon Sancho របស់ក្លិប Borussia Dortmund និងខ្សែការពារ Kalidou Koulibaly របស់ក្លិប Napoli សុទ្ធតែជាបេក្ខភាពនាំចូលរបស់ លោក Solskjaer នៅរដូវក្តៅនេះផងដែរ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖The Sun

from: https://tnaot.com/km/m/detail/article/9203177