កាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅ កញ្ញា IU និងលោក Suga បានចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា “Eight” ដែលជាបទចម្រៀងនិយាយដំណើរឆ្លងកាត់អនុស្សាវរីយ៍របស់កញ្ញា IU ក្នុងវ័យ២៨ឆ្នាំ ដែលលោក Suga សមាជិកក្រុម BTS គឺជាផលិតករ និងជាតារាចម្រៀងក្នុងបទនេះផងដែរ ។
ក្នុងអំឡុងពេលនៃការបង្កើតវីដេអូបទម្រៀង “Eight” របស់កញ្ញា IU និងលោក Suga ពួកគេទាំងពីរបានពិភាក្សាអំពីដំណើរការទាំងអត្ថន័យ និងការសម្តែងក្នុងបទចម្រៀងនេះដោយរលូន ។
កញ្ញា IU ក៏បានបន្ថែមទៀតថា ការធ្វើការរួមគ្នាជាមួយលោក Suga ពួកយើងពិតជាចុះសម្រុងគ្នាបានយ៉ាងល្អ ដោយគ្មានឧបសគ្គអ្វីទាំងអស់ក្នុងការបង្កើតបទចម្រៀងមួយបទនេះសម្រាប់អ្នកគាំទ្ររបស់ពួកយើង ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop