Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយជាសះស្បើយពីជំងឺ Covid-19 តារាសម្ដែង Matthew Deane និងភរិយាបាននាំគ្នាធ្វើរឿងដ៏សំខាន់មួយ

តារាសម្ដែងនិងពិធីករលោក Matthew Deane ព្រមទាំងភរិយា Lydia Sarunrat កំពុងមានសុខភាពល្អប្រសើរឡើងវិញជាធម្មតា ព្រមទាំងបានធ្វើតេស្តលទ្ធផល អវិជ្ជមានចំពោះវីរុស Covid-19 ក្រោយពីអ្នកទាំងពីរបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់មួយរយៈ។

នៅមុននេះបន្តិច លោក Matthew និងភរិយាបានបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមនាំគ្នាមកកាន់មជ្ឈមណ្ឌលជាតិបរិច្ចាគឈាមសមាគមកាកបាទក្រហមថៃ ដើម្បីបរិច្ចាគសារធាតុប្លាស្មាដែលមាននៅក្នុងឈាម នឹងមាន​ផ្ទុក​អង់​ទី​ករ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​វីរុស Covid-19 ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ព្យាបាល​ករណី​ធ្ងន់ធ្ងរ​នៃអ្នកជំងឺ​ Covid-19។

ប្ដីប្រពន្ធតារាសម្ដែងមួយគូនេះ ក៏បានប្រកាសអ្នកដែលបានជាសះស្បើយពីជំងឺ Covid-19 មកចូលរួមបរិច្ចាគឈាមប្លាស្មា ដើម្បីជួយព្យាបាលដល់អ្នកជំងឺដែលមានផ្ទុកវីរុស Covid-19 ផ្សេងទៀតផងដែរ៕

from: https://tnaot.com/km/m/detail/article/9202909