ចិនជាប្រទេសស្រឡាញ់សន្តិសភាព ប៉ុន្តែប្រទេសនេះត្រូវការក្បាលគ្រាប់បរមាណូយ៉ាងតិច១ពាន់គ្រាប់ ដើម្បីទប់ស្កាត់អាមេរិក ដែលគំរាមកំហែងដល់សន្តិភាពរបស់ចិន។
សារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តី លោក Hu Xijin អ្នកឯកទេសវិភាគរបស់ចិន បានលើកឡើងថា ចិនត្រូវការក្បាលគ្រាប់សបរមាណូយ៉ាងតិចពី ២៦០ ដល់១ពាន់គ្រាប់ ដើម្បីទប់ស្កាត់គំនាបពីអាមេរិក ។ លោកបន្តទៀតថា កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើឲ្យចិន ចូលរួមក្នុងកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងអាវុធ ។
លោក Hu Xijin បានបញ្ជាក់ថា «ចិនត្រូវការពង្រីកឃ្លាំងក្បាលគ្រាប់បរមាណូរហូតដល់១ពាន់គ្រាប់ និងមីស៊ីល ឆ្លងទ្វីប១០០ដើម ប្រភេទ DF-41 ទើមអាចរសក្សាសន្តិភាពបាន។ ចិនជាប្រទេស ស្រឡាញ់សន្តិភាព ហើយសន្យាថានឹងមិនប្រើប្រាស់អាវុធបរមាណូវាយប្រហារទៅលើប្រទេសណាមួយឡើយ លើកលែងទេប្រទេសនោះវាយប្រហារចិនជាមុន។ឃ្លាំងអាវុធរបស់ចិនគឺដើម្បីទប់ស្កាត់ ការគំរាមកំហែងវាយប្រហារពីចិន។
បច្ចុប្បន្នចំនួនក្បាល់គ្រាប់បរមាណូរបស់ចិន មិនដឹងពិតប្រាកដថាមានប៉ុន្មានគ្រាប់នោះឡើយ ។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក កាលពីឆ្នាំ២០១៥ បានសន្និដ្ឋានថា ចិនមានក្បាល់គ្រាប់បរមាណូយ៉ាងតិច២៦០គ្រាប់ ៕ ប្រែសម្រួលដោយ៖MEO