Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៤នាក់ និងមានអ្នកស្លាប់ចំនួន១នាក់

នៅថ្ងៃសៅរ៍នេះប្រទេសថៃបានរាយការណ៍នៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤នាក់ និងមានអ្នក​ស្លាប់ម្នាក់ដែលជាបុរសជនជាតិថៃ​រស់នៅក្នុងទីក្រុងបាងកក។ ​ចំនួនអ្នកឆ្លងទូទាំងប្រទេសបានកើនដល់ ៣០០៤ករណី និងអ្នកស្លាប់សរុបចំនួន ៥៦ករណី។

រូបតំណាង

គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងវីរុសកូរ៉ូណាបានមានប្រសាសន៍ថា ចំនួនអ្នកជាសះស្បើយសរុបមាន ២៧៨៧ នាក់​ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងមានអ្នកជំងឺ ១៦១ នាក់នៅតែបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកជំងឺថ្មីម្នាក់ក្នុងចំណោមអ្នកជំងឺថ្មីទាំង៤នាក់​ធ្លាប់មាន​ទំនាក់ទំនងនឹងករណីដែលបានបញ្ជាក់ពីមុន។ នាងជាស្ត្រីជនជាតិថៃ អាយុ ៣៦ឆ្នាំ មានស្រុកកំណើតនៅទីក្រុងបាងកកដែលបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃអង្គារ។ អ្នកជំងឺទី២​ គឺជាអ្នកដែលបានទៅធ្វើការ​នៅតំបន់ដែលមានហានិភ័យខ្ពស់។ នាងជាស្ត្រីជនជាតិថៃ អាយុ ២៨ឆ្នាំដែលធ្វើការនៅផ្សារទំនើបមួយនៅភូកេតហើយក្រោយមកបានវិលត្រឡប់ទៅខេត្ត Prachin Buri ដែលជាស្រុកកំណើតរបស់នាង​។ អ្នកជំងឺទី៣ ជាស្ត្រីជនជាតិថៃ អាយុ ៤១ឆ្នាំ និងអ្នកជំងឺទី៤ជាបុរសអាយុ ៤៤ឆ្នាំមានស្រុកកំណើតនៅខេត្ត Yala ធ្លាប់បានទាក់ទងជាមួយនឹងអ្នកជំងឺកូរ៉ូណាដែល​​ត្រឡប់មកពីប្រទេសម៉ាឡេស៊ី។

លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថា អ្នកស្លាប់ថ្មីគឺជាបុរសជនជាតិថៃអាយុ ៦៨ឆ្នាំ ធ្វើការដោយខ្លួនឯងនៅទីក្រុងបាងកក។ គាត់មានបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី១៩ ខែមីនាដោយមានគ្រុនក្តៅខ្លាំង ឈឺសាច់ដុំ និងពិបាកដកដង្ហើម។ បីថ្ងៃក្រោយមកគាត់បានធ្វើតេស្តវិជ្ជមាន។ ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ ​ហើយគាត់ក៏បានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី៩ ខែឧសភា។ អ្នកនាំពាក្យបានបន្ថែមថា អ្នកជំងឺដែលក្មេងជាងគេមានអាយុ ១ខែ ​ហើយអ្នកចាស់ជាងគេគឺអាយុ ៩៧ ឆ្នាំ និងអ្នកជំងឺមានអាយុជាមធ្យមគឺ ៣៩ឆ្នាំ។ ក្រុមមនុស្សដែលងាយរងគ្រោះបំផុតគឺមានអាយុចន្លោះពី ២០ទៅ២៩ឆ្នាំ ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9202840