ភ្នំពេញ៖ យុវជនម្នាក់បានទាក់ទងនារីតាមឆាតរហូតឈានដល់ការរួមភេទបានសម្រេចមួយលើក លុះព្រឹកឡើងឪពុកម្តាយនារីគ្រោះដឹងប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។ ហេតុការនេះបានកើតឡើងវេលាម៉ោ០១និង៣០នាទីថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខផ្ទះជួសជុលម៉ូតូសុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ កី អុលឡាវី ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកនារីរងគ្រោះជាអនិតិជនឈ្មោះ ណាក់ ផានាថ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ បើតាមការរៀបរាប់ឪពុកម្តាយនារីរងគ្រោះបានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុពួកគាត់បានបាត់ស្រីពីផ្ទះហើយបានដើរក រហូតដល់ម៉ោង០៤ទីបភ្លឺក៍ឃើញកូនស្រីគាត់នឹងជនសង្ស័យកំពុងនៅជាមួយគ្នាក៍ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់បានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ខ្លួននឹងនារីរងគ្រោះមានផ្ទះស្នាក់ជិតគ្នាហើយរូបគេនឹងនាងធ្លាប់មានទំនាក់ទំនងស្នេហាតាមរយះលេងហ្វេសប៊ុក ហើយនៅថ្ងៃកើតហេតុខ្លួននិងនារីរងគ្រោះបានឆាតណាត់ជួបគ្នានៅចំណុចមុខផ្ទះជួសជុលម៉ូតូសុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ហើយពួកគេទាំងពីនាក់បានព្រមព្រៀងគ្នារួមភេទរហូតបានសម្រេចចំនួនមួយលើក ក្រោយមកទៀតពួកគេទាំងពីនាក់ក៍ដេកលេងជាមួយគ្នារហូតដល់ជិតភ្លឺ ហើយម្តាយនិងឪពុកនាងឃើញក៏បណ្តឹងសមត្ថកិច្ចអោយឃាត់ខ្លួនគេម្តង។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព