Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោកត្រាំថា ​WHO អសមត្ថភាព ចាយលុយអាមេរិក តែគាំទ្រចិន

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​បានថ្កោលទោសយ៉ាងខ្លាំងដល់អង្គការសុខភាពពិភពលោក ​WHO ដោយ បានបញ្ជាក់ថា អង្គការនេះជា«អាយ៉ងរបស់ចិន» បើទោះបីចាយលុយអាមេរិក​ដល់ទៅ​៤៥០លានដុល្លារក្នុង​១ឆ្នាំ​ៗ។

សារព័ត៌មាន NDTV ​បានផ្សាយថា ប្រធានាធិបតីដូណាល់ត្រាំ បានចាត់ទុក​WHO ​គាំទ្រតែចិន ហើយ ទីក្រុងវ៉ាស៊ីនតោននឹង ប្រកាសស្តីពី ការផ្អាក់ផ្តល់ហិរញ្ញវត្ថុដល់អង្គការ​WHO ។

លោកត្រាំបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន​ Fox News ​ថា « WHO ​ដូចជា​កូនចៅរបស់ចិន ដោយចាត់ទុកអ្វីដែលចិនបានធ្វើគឺត្រឹមត្រូវ​ ។ យើងបានផ្តល់ជំនួយ ឲ្យWHO ដស់ទៅ ៤៥០លានដុល្លារ ក្នុងមួយឆ្នាំ ចំណែកចិនផ្តល់តែ ៣៨ លានប៉ុណ្ណោះ ប៉ុន្តែបែជាស្តាប់បញ្ជារបស់ចិន»។

កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានផ្អាកជំនួយដល់អង្គការសុខភាពពិភពលោក ក្រោយពេលប្រធាធិបតី ដូណាល់ ត្រាមចោទប្រកាន់អង្គការនេះគាំទ្រភាគីចិន​ ធ្វើឲ្យពិភពលោក ទាំងមូលមិនអាចទបស្កាត់ឆ្លងរាលដាលកូវីដ​១៩បានទាន់ពេលវេលា​ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9202837