ក្នុងឱកាស់ខួប៧៥ឆ្នាំថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីពីរ ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាក់ថា លោកនឹងមិនលើកលែងដល់អ្នកណាដែលព្យាយាមសរសេរប្រវត្តិសាស្ត្រឡើងវិញ។
ប្រធានាធិបតីពូទីនបានលើកឡើងថា មនុស្សមួយចំនួនចងទម្លាក់កំហុសទាំងឡាយទៅលើរបងបស៊ូវៀត ថាជាអ្នកជំរុញចាប់ផ្តើមសង្គ្រាមលោកលើកទីពីរ។ លោកពូទីនបញ្ចាក់ថា គម្រោងសរសេរប្រវត្តិសាស្ត្រឡើងវិញ របស់ប្រទេសមួយចំនួន គឺដើម្បីតែផលប្រយោជន៍តែប៉ុណ្ណោះ។
នៅក្នុងទិវាជ័យជម្នះ៧៥ឆ្នាំ ក្នុងប្រទេសរុស្ស៊ីមិនបានរៀបចំធំដុំដូចកាលពិមុនឡើយដោយសារតែការឆ្លងកូវិដ១៩ ។ នៅក្នុងឱកាស់នេះដែរ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានផ្ញើលិខិត ជូនពរប្រធានាធិបតីរុស្ស៊ីលោកពូទីន ក្នុងឱកាសនៃទិវាជ័យជម្នះលើរបបហ្វាស៊ីល អាល្លឺម៉ង់ ។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បាននៅថ្ងៃទី៩ខែឧសភា បានផ្សាយថា សារលិខិតរបស់មេដឹកនាំ គីម ជុងអ៊ុន បានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី៩ខែឧសភានេះ។ កន្លងមក ប្រធានាធិបតីរុស្ស៊ីក៏បានផ្តល់ជូនមេដាយ កិត្តិយល ដល់មេដឹកនាំ គីម ជុងអ៊ុនដែលបានរក្សាទាហានស៊ូវៀត នៅលើទឹកដីកូរ៉េខាងជើង។
នៅក្នុងសារលិខិត មេដឹកនាំ គីម ជុងអ៊ុនបានសរសេរថា កាលពី៧៥ឆ្នាំមុន ពលរដ្ឋរុស្ស៊ីបានបង្ហាញវីរៈភាព អ្នកក្លាហាន និងការលើកលែងទោស ក្រោយទទួលបានជ័យជម្នះលើរបបហ្វាស៊ីប្រឆាំងមនុស្សជាតិ។
លោកគីម ជុងអ៊ុន ក៏បានលើកឡើងពីសាមគ្គីភាពនិងទំនាក់ទំនងមិត្តភាពយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីឆ្លងផុតនៅឧបស័គទាំងឡាយ។ មេដឹកនាំគីម ជុងអ៊ុន បង្ហាញការជឿជាកថាទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើងថែមទៀត។ ប្រែសម្រួលដោយ៖ MEO