អាជ្ញាធរសុខាភិបាលកំពុងទាមទារឱ្យប្រតិបត្តិករ skytrain BTS កំណត់ចំនួនអ្នកដំណើររបស់ខ្លួនត្រឹម ២៥០នាក់ក្នុងមួយ ថ្ងៃដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពក្នុងអំឡុងពេលមានវីរុសកូរ៉ូណារាតត្បាត។
រដ្ឋលេខាធិការអចិន្រ្តៃយ៍ផ្នែកដឹកជញ្ជូនលោក Chaiwat Tongkamkoon បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រៅពីការប្រកាន់ខ្ជាប់នូវសំណើនេះ អ្នកដំណើរទាំងអស់ត្រូវតែរំឮកខ្លួនឯងជានិច្ចក្នុងការគោរពគោលការណ៍រក្សាគម្លាត ដោយរក្សាចម្ងាយយ៉ាងតិចមួយម៉ែត្រពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ក្រសួងដឹកជញ្ជូនចង់ឱ្យខ្សែរថភ្លើង BTS ដែលរត់ឆ្លងកាត់ស្រុកជាច្រើនក្នុងទីក្រុងបាងកកត្រួតពិនិត្យចំនួនអ្នកដំណើរឱ្យបានកាន់តែប្រសើរ។ ដើម្បីទប់ស្កាត់ការរាតត្បាតនៃវីរុសកូរ៉ូណា ក្រសួងបានប្តេជ្ញារក្សាប្រព័ន្ធដឹកជញ្ជូនទាំងអស់ឱ្យគោរពតាមគោលការណ៍ដែលក្រសួងបានកំណត់។ លោក Chaiwat បានមានប្រសាសន៍ថា«យើងចាំបាច់ត្រូវរៀបចំសេវាកម្មអនាម័យឱ្យកាន់តែប្រសើរបន្ថែមទៀតនៅច្រកចូលស្ថានីយ៍រថភ្លើងដើម្បីឱ្យគោលការណ៍រក្សាគម្លាតកាន់តែមានប្រសិទ្ធភាព។
រូបតំណាង
ទន្ទឹមនឹងនេះដែរលោក Pakapong Sirikantaramas អាជ្ញាធរដឹកជញ្ជូនឆ្លងដែន (MRTA) នៃប្រទេសថៃបាននិយាយថា Bangkok Expressway និង Metro Plc ដែលជាប្រតិបត្តិកររបស់ MRT នឹងបន្ថែមរថភ្លើងចំនួន ៦ បន្ថែមទៀតក្នុងអំឡុងពេលព្រឹកនិងល្ងាចដែលជាពេលមានមនុស្សធ្វើដំណើរច្រើន។ ទោះយ៉ាងណាលោក Pakapong បានមានប្រសាសន៍ថា អ្នកដំណើរអាចចំណាយពេលយូរក្នុងការរង់ចាំដោយសារតែវិធានការរបស់ MRTA បានការកំណត់ចំនួនអ្នកដំណើរចូលក្នុងប្រព័ន្ធរបស់ខ្លួន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post