ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសហព័ន្ធកីឡាជាតិ កំពុងពិចារណាបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅប្រទេសចិន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ (CAMSOC) បានលើកឡើងថា ឆ្លងកាត់កិច្ចប្រជុំអនឡាញជាមួយភាគីចិនថ្មីនេះ គឺយើងអាចបញ្ជូនអត្តពលិកជម្រើសជាតិទៅហ្វឹកហាត់នៅនាខែវិច្ឆិកា ឆ្នាំ២០២០ ឬក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២០។ ហើយភាគីចិនឱ្យសហព័ន្ធកីឡាជាតិនានាត្រៀមកីឡាករ កីឡាការិនីឱ្យហើយ។
លោកបន្តទៀតថា ការហ្វឹកហាត់នៅប្រទេសចិននេះនឹងត្រូវបន្តរហូតដល់ពេលចូលរួមប្រកួតស៊ីហ្គេម នាខែចុងខែវិច្ឆិការហូតដល់ដើមខែធ្នូ ឆ្នាំ២០២១ នៅវៀតណាម នៅក្រោយចប់ស៊ីហ្គេម នៅវៀតណាម ត្រូវចេញទៅបន្តហ្វឹកហាត់ទៀត រហូតដល់ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាតែម្តង៕ ដោយ៖ តារា