យើងបានដឹងរួចមកហើយ ពីភាពកាចសាហាវរបស់ Covid 19 នេះ ដែលបង្កមហន្តរាយខ្លាំងសម្បើម។ ការរាតត្បាតជាសកលនៃជំងឺ Covid 19 នៅតែមានបន្តនៅឡើយគិតមកដល់ដើមខែឧសភានេះ ដែលវីរុសកំណាចបានចាប់ផ្តើមឡើងតាំងពីខែធ្នូឆ្នាំមុនម្ល៉េះ នៅទីក្រុងវូហាន ប្រទេសចិន។
ផលប៉ះពាល់នៃវីរុសនេះបានបង្កអោយមានការភ័យខ្លាចខ្លាំង ទៅដល់ប្រជាជនគ្រប់តំបន់ គ្រប់ជាតិសាសន៍។ ថ្ងៃនេះយើងនឹងលើកពីរូបរាងរបស់វីរុសនេះ ដែលវាមានរូបរាងប្រហាក់ប្រហែលនឹងវីរុសផ្សេងទៀតដែរ៖
១. បន្លាប្រូតេអ៊ីន(Spike protein) ៖ វាស្ថិតនៅខាងក្រៅគេបង្អស់
២. ស្រោមប្រូតេអ៊ីន (Envelope protein) ៖ ជាស្រទាប់ដែលរុំពីក្រៅ
៣. ភ្នាសប្រូតេអ៊ីន (Membrane protein) ៖ ស្ថិតនៅបន្ទាប់ពីស្រោមវា
៤. ភ្នាសសារជាតិខ្លាញ់ (Membrane Lipid)
៥. ខ្សែប្រូទីត RNA៖ សម្រាប់ធ្វើការបំបែកខ្លួន។