លេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក លោក Mike pence គឺនាង Katie Miller បានធ្វើតេស្តរកឃើញឆ្លងកូវីដ១៩។ ជាមួយគ្នានេះទឹកដីអាមេរិក នៅតែជាប្រទេសឆ្លងកូវីដ១៩ច្រើនជាងគេបំផុត។
លោក ត្រាំ បានប្រកាសថា «លោកស្រី Katie Miller បានធ្វើតេស្តអវិជ្ជមាន ចំពោះកូវីដ១៩ ជាច្រើនលើកកន្លងមក ប៉ុន្តែថ្ងៃនេះបែរជាធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ទៅវិញ»។ លោកស្រី Katie Miller ក៏ធ្វើការនៅសេតវិមានផងដែរ ប៉ុន្តែលោកត្រាំប្រកាសថា លោកមិនដែលបានជួបនាងឡើយ។
បុគ្គលិកសេតវិមាន ឆ្លងកូវីដ១៩ បង្កក្តីបារម្ភយ៉ាងខ្លាំង ពីការឆ្លងរាលដាលដល់មន្ត្រីជាន់ខ្ពស់ ក្នុងនោះមានប្រធានាធិបតី និង អនុប្រធានាធិបតី។ នៅពេលនេះបុគ្គលិកសេតវិមានបា នត្រូវពិនិត្យជាប្រចាំ ហើយត្រូវពាក់ម៉ាស់ជាប់ជានិច្ច។
បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ១៩ នៅលើពិភពលោក កើនឡើងដល់ទៅជាង៤លាននាក់ហើយ និងមានអ្នកស្លាប់កើនឡើងជាង២៧៥ពាន់នាក់៕ ប្រែសម្រួលដោយ៖ MEO