
នៅថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានសាជីវកម្ម នៃប្រទេសកូរ៉េ បានបង្ហាញពីចំណាត់ថ្នាក់ក្រុមតារាប្រុស ដែលទទួលបានកាគាំទ្រច្រើនបំផុត សម្រាប់ខែឧសភាពនេះ។ ការបោះឆ្នោះនេះគឺចាប់ពីថ្ងៃទី៩ ខែមេសាដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ វិទ្យាស្ថានបានវិភាគទិន្នន័យ របស់ក្រុមតារាចម្រៀងប្រុសជាង ៥០ក្រុម ប្រចាំប្រទេសកូរ៉េខាងត្បូង ។
ចំណាត់ថ្នាក់លេខ១ បានទៅក្រុម BTS ម្តងទៀតដោយទទួលបានពិន្ទុសរុប ៨,៨០២,៨២០សំលេង ចំណាត់ថ្នាក់លេខ២ បានមកក្រុម ASTRO ទទួលបាន ១,៨៣៦,១៩៥សំលេង និងលេខ៣ បានទៅក្រុម EXO ដែលទទួលពិន្ទុសរុប ២,៧៤៨,៩០៥សំលេង ។
ចាប់ពីចំណាត់ថ្នាក់លេខ ៤ ទៅដល់លេខ១០ គឺមានដូចជាក្រុម NCT, ក្រុម WINNER, ក្រុម Seventeen, ក្រុម Super Junior, ក្រុម SHINee, ក្រុម MONSTA X, និងក្រុម GOT7 ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop