Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បញ្ឈប់ភ្លាម! បារីអេឡិចត្រូនិក ជាផលិតផលញៀនថ្មីមួយ ដែលកំពុងបង្កគ្រោះថ្នាក់ដល់យុវជនកម្ពុជា

ភ្នំពេញ៖ បារីអេឡិចត្រូនិក បានក្លាយជាផលិតផលញៀនថ្មី ដែលកំពុងបង្កហានិភ័យដល់យុវជនកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ នេះបើយោងតាមសម្ដីលោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ​​(CMH Cambodia) បានបញ្ជាក់កាលពីពេលថ្មីៗនេះ ដែលបានដក់ស្រង់ចេញពី AKP។

លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា បារីអេឡិចត្រូនិកជាបារីមិនដុត ឬមិនប្រើ ស្លឹកថ្នាំជក់ តែវាប្រើល្បាយសូឡិចស្យុងផលិតចំហាយជាតិពុល ដែលអ្នកប្រើប្រាស់ស្រូបចូល។ បារីអេឡិចត្រូនិកមានឈ្មោះថា SISHA និង E-Cigarette នេះវាបានបង្កហានិភ័យ ដល់អ្នកប្រើប្រាស់ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកមាន ការរងរបួសសួត ពាក់ព័ន្ធនឹងការប្រើប្រាស់ បារីអេឡិចត្រូនិកប្រមាណ ២៨០០ករណី ក្នុងនោះអ្នកស្លាប់ជាង ៦០នាក់។ ហានិភ័យផ្សេង ទៀតដែល អាចកើតមាន គឺមហារីកសួត មហារីក ក្រពះ មហារីក ប្លោកនោម មហារីកបំពង់អាហារ ជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។

លោកបានបញ្ជាក់ទៀតថា ផលិតផលញៀនថ្មីមួយប្រភេទទៀត គឺជាឧបករណ៍កំដៅសារធាតុថ្នាំជក់ ដែលស្រដៀងនឹងបារីធម្មតា។ យុវជនត្រូវបានគេបំភ័នថា ការប្រើប្រាស់បារីអេឡិចត្រូនិក គឺជាមធ្យោបាយផ្តាច់បារី ដែលមានសុវត្ថិភាព និងមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងទទួលស្គាល់ដោយអ្នកវិទ្យាសាស្ត្រមួយចំនួន។

នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសង្កត់ធ្ងន់ថា នៅពេលបច្ចុប្បន្ននេះបារីអេឡិចត្រូនិក ត្រូវបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយតាមអ៊ីនធឺណិត ហើយជាឧបករណ៍ផ្តាច់បារី ប៉ុន្តែវាពុំដូច្នោះឡើយ។ បារីអេឡិចត្រូនិក គឺជាគ្រឿងញៀនប្រភេទថ្មី ដែលបាននិងកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ឱ្យឈ្លក់វង្វេង ឈានទៅដល់ ការបោះ​បង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងៗទៀតគួ រឱ្យព្រួយបារម្ភ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9202544