ការទម្លាក់កំហុសពាក់ព័ន្ធនឹងកូវីដ១៩របស់អាមេរិកទៅលើចិន គឺជាចេតនាតែប៉ុណ្ណោះ ហើយពេលនេះប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិកបានដឹងពីការពិតហើយ។ប្រទេសអូស្ត្រាលី និងអាល្លឺម៉ង់ ដែលជាប្រទេសគាំទ្រតាមអាមេរិក បើកការស្រាវជ្រាវពីប្រភពកូវីដ១៩ ពេលនេះបែរមកសង្ស័យអាមេរិកវិញ។ ការសង្ស័យកើតឡើងក្រោយពេលដែល រកឃើញថាក្រុមចារកិច្ចអាមេរិកមានចេញតនាធ្វើឲ្យបែកធ្លាយព័ត៌មានចារកម្មថា កូវីដ១៩ចេញពីមន្ទីពិសោធន៍របស់ចិន ដើម្បីជំរុញប្រទេសសម្ព័ន្ធមិត្តបើកការស្រាវជ្រាវចិន។
សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៨ ខែឧសភា បានដកស្រង់ ការផ្សាយរបស់ទស្សនាវដ្តីអាល្លឺម៉ង Der Spiegel បានដកស្រង់ប្រភពព័ត៌មានចារកម្មអាល្លឺម៉ង់ បង្ហាញពីការសង្ស័យទៅលើការចោទប្រកាន់របស់អាមេរិកស្តីពីប្រភពកូវីដ១៩។
បើតាមក្រុមចារកម្មអាល្លឺម៉ង់បានបង្ហាញការមន្ទិលសង្ស័យទៅលើការចោទប្រកាន់របស់អាមេរិក ថា កូវីដ១៩ចេញពីមន្ទីពិសោធរបស់ចិន។ ទាំងនោះជាចេតនារបស់អាមេរិក ក្នុងការបង្វែរការចាប់អារម្មណ៍ទៅលើចិន ទម្លាក់កំហុសទៅចិន ដើម្បីបង្វែរខ្សែភ្នែកពិភពលោកសំដៅទៅលើចិន ជាជាងសំឡឹងមើលភាពបរាជ័យរបស់អាមេរិក ក្នុងសង្គ្រាមប្រឆាំងកូវីដ។
ក្រុមចារកម្មអាល្លឺម៉ង់ បានត្រៀមផ្តល់របាយការណ៍ផ្លូវការឲ្យរដ្ឋមន្ត្រីការការពារជាតិអាល្លឺម៉ង់ លោកស្រីKramp-Karrenbauer ថា ការចោទប្រកាន់របស់អាមេរិក គឺមានចេតនាដើម្បីបង្វែទិសដៅ ចេញពីភាពបរាជ័យរបស់ប្រធានាធិបតីដូណាល់ត្រាំ ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩។
ជាមួយគ្នានេះដែរ ក្រុមចារកម្មអាល្លឺម៉ង់ បានស្នើដល់ ក្រុមចារកម្ម ភ្នែក ៥«Five Eyes »ផ្តល់ភស្តុតាង បញ្ជាក់ពីការពិត ។ កន្លងមក Five Eyes បានប្រកាសថា កូវីដ១៩ កើតចេញពីធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធរបស់ចិនឡើយ។
ក្រៅពីអាល្លឺម៉ង់ ប្រទេសអូស្ត្រាលី ក៏បានបង្ហាញការសង្ស័យទៅលើអាមេរិកដូចគ្នាថា ជាយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការបង្វែចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ ទៅលើចិនច្រើនជាង អាមេរិក ៕ ប្រែសម្រួលដោយ៖ MEO