Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្តែងកញ្ញា Han So Hwee ត្រូវបានជ្រើសរើសជាតារាតំណាងឱ្យម៉ាក BARREL

តារាសម្តែងកញ្ញា Han So Hwee ត្រូវបានជ្រើសរើសជាតារាបង្ហាញម៉ូតឱ្យសម្លៀកបំពាក់ម៉ាក BARREL ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំមួយក្នុងប្រទេសកូរ៉េខាងត្បូង ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែឧសភាកាលពីម្សិលមិញ នៅលើគេហទំព័ររបស់ក្រុមហ៊ុន BARREl ។ បច្ចុប្បន្នកញ្ញាកំពុងដើរតួសម្តែងក្នុងរឿងភាគដ៏ល្បីមួយរបស់ផលិតកម្ម JTBC ។ កញ្ញា Han So Hwee គឺជាតារាសម្តែងដែលមានប្រជាប្រិយភាព និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងស្រុក ។ ចំពោះរូបភាពដំបូងពីការថតរបស់កញ្ញាជាមួយនឹងម៉ាក BARREL ពិតជាតារាសម្តែងដែលរូបសម្រស់ស្រស់ស្អាត និងមានភាពទាក់ទាញ ។

សូមរង់ចាំព័ត៌មានបន្ថែមទាក់ទងនឹងសកម្មភាពនាពេលខាងមុខរបស់កញ្ញា Han So Hwee ដែលនឹងបង្ហាញជាមួយម៉ាកសម្លៀកបំពាក់ជាច្រើនបន្ថែមទៀតរបស់ក្រុមហ៊ុនសម្លៀកបំពាកម៉ាក BARREl ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9202482