Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តារាសម្ដែង Bie Kpn បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងក្រោយភរិយាសម្រាលកូនទី២ ដោយជោគជ័យ

តារាចម្រៀងនិងសម្តែងប្រុស Bie Kpn បានបង្ហាញអារម្មណ៍រំភើបឥតឧបមាដែលភរិយារបស់លោកសម្រាលបានកូនស្រីដែលជាកូនទី២ដ៏គួរឲ្យស្រលាញ់ កាលពីម្សិលមិញនេះនាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ចំណែកឯមុខមាត់កូនស្រីដែលទើបតែកើតនេះ មិនខុសពីកូនទី១របស់លោកនោះទេ។

លោក Bie Kpn បានបង្ហោះរូបភរិយាសម្រាលកូន ដោយទទួលបានជោគជ័យនៅលើគណនីអ៊ីនស្តាក្រាម ​មិនតែប៉ុណ្ណោះទាំងម្តាយ និងកូនគឺមានសុខភាពល្អក្រោមការយកទុកដាក់ពីស្វាមីនិងពីសំណាក់ក្រុមគ្រូពេទ្យ ប្រកបដោយសុវត្ថិភាពទាំង២នាក់ម្ដាយនិងកូន។

គួររំលឹកផងដែរថា កូនស្រីដំបូងរបស់លោកមាន ឈ្មោះថា PaoPao ចំណែកឯកូនស្រីទី២នេះមានឈ្មោះថា «Lalina Hsu» និងមានឈ្មោះហៅក្រៅគឺ PaoPei៕

from: https://tnaot.com/km/m/detail/article/9202322