Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើករថយន្តបុកទម្លុះចំណតរថយន្តក្រុងហើយដកស្លាកលេខរត់គេចខ្លួនបាត់ស្រមោល

នៅមុននេះបន្តិចវេលាម៉ោង ០៤និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក Hybrid បើកបុកទម្លុះចូលកន្លែងចំណតរថយន្តក្រុងរាជធានីភ្នំពេញ បណ្តាលឱ្យខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះផងដែរកើតឡើងនៅចំណុចទល់មុខធនាគារអេស៊ីលីដាគីឡូម៉ែត្រលេខ៦ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុជនបង្កបានដកស្លាកលេខរថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តបង្កនៅទីតាំងកើតហេតុ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9202275