Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនត្រូវបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នេះកម្លាំងនគរបាលក្រុងប៉ោយប៉ែត បញ្ជូនខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ។

ជនសង្ស័យទាំង ០៤នាក់ រួមមានទី១ ឈ្មោះ មាន រតនា ហៅ សួន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិប៉ោយ ខេត្តបន្ទាយមានជ័យ។ ទី២ ឈ្មោះ សន វិច្ឆិកា ហៅ គួក ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី៣ ឈ្មោះ គី បារាំង ហៅ ហាប់ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងទី៤ ឈ្មោះ ងុំ សុខៈ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរកម្លាំងជំនាញក៏បានប្រមូលវត្ថុតាងបញ្ជូនរួមគ្នាជាមួយនឹងជនសង្ស័យទាំង ០៤នាក់ ខាងលើនេះ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9202046