Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការទេសចរណ៍ពិភពលោក មិនទាន់មានដំណោះស្រាយទេ ចំពោះផលប៉ះពាល់លើវិស័យទេសចរណ៍

ភ្នំពេញ៖ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង អាស៊ាន លោកទ្រី ឈីវ បានឲ្យដឹងថា មកដល់ពេលនេះអង្គការទេសចរណ៍ ពិភពលោក មិនទាន់មានដំណោះស្រាយយ៉ាងណានោះទេ ចំពោះការដោះស្រាយផល ប៉ះពាល់លើ វិស័យទេសចរណ៍ដោយសារវិបត្តិកូវីដ-១៩។ ប៉ុន្តែការអនុវត្តនានាក្នុង វិស័យទេសចរណ៍ នៅចំពោះមុខនេះ គឺត្រូវអនុលោមតាមអង្គការសុខភាពពិភពលោក ជាចាំបាច់។

លោកទ្រី ឈីវ បានឲ្យដឹងបែបនេះ បន្ទាប់ពីកិច្ចប្រជុំស្វែងរកដំណោះស្រាយពីផល ប៉ះពាល់វិស័យទេសចរណ៍ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធ Video Conference ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រួមជាមួយប្រទេសជាសមាជិកជាង១០០ ប្រទេស កាលពីម្សិលមិញ។

 លោក ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង អាស៊ាន ថា បន្ទាប់ពីកិច្ចប្រជុំនេះទៅ អង្គការទេសចរណ៍ពិភពលោក នឹងប្រមូលធាតុចូលពីបណ្ដាអ្នកប្រាជ្ញអ្នកជំនាញ និងបណ្ដាប្រទេសជាសមាជិកនានា ដើម្បីវិភាគរិះរកនូវដំណោះស្រាយរួម ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតក្នុងការអនុវត្តដំណើរការ វិស័យទេសចរណ៍ទូទាំងពិភពលោក។

លោកបន្តថា នៅក្នុងកិច្ចប្រជុំនោះ គេបានបង្ហាញធាតុចូលច្រើនដែរ ទាំងទ្រឹស្ដី និងភាពជាក់ស្ដែងទាំងឧបករណ៍វៃឆ្លាតថ្មីៗសម្រាប់សម្រួលដល់ទេសចរ និងប្រតិបត្តិករ ទេសចរ ការទំនាក់ទំនងការងារពីចម្ងាយតាមប្រព័ន្ធឌីជីថល និងចំណុចល្អៗជាច្រើនទៀត។ ការរិះរកដំណោះស្រាយនេះ មិនត្រឹមតែប្រើសម្រាប់អនុវត្តន៍ ក្នុងពេលកើតមានជំងឺកូវីដ-១៩នេះទេ អង្គការទេសចរណ៍ពិភពលោកក៏នឹងបង្កើតនូវវិធានការសម្រាប់អនុវត្តនៅពេល វិបត្តិកូវីដ-១៩នេះ ត្រូវបានផុតរលត់ចេញពីផែនដីឬក៏អាចយកមកអនុវត្តន៍សម្រាប់វិបត្តិនា ពេលក្រោយទៀតផងដែរ៕ ដោយ៖ ប៊ុនធឿន

from: https://tnaot.com/km/m/detail/article/9201577