Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដែនកោះគ្មានកូវីដ១៩នៅសមុទ្រប៉ាស៊ីហ្វិក កំពុងថ្លឹងថ្លែងបើកឲ្យមានអ្នកទេសចរឡើងវិញ

បណ្តាប្រទេសដែនកោះ នៃសមុទ្រប៉ាស៊ីហ្វិកខាងត្បូង​ កំពុងប្រឈមមុខ​នឹងជម្រើស​ដ៏ពិបាក រវាងការបើក​អាជីវកម្មប្រកបដោយ មានគ្រោះថ្នាក់សម្រាប់ការទាក់ភ្ញៀវទេសចរ និងការដួលរលំផ្នែក​សេដ្ឋកិច្ច។

រហូតមកដល់ពេលនេះ បណ្ដាប្រទេសនានា នៅជុំវិញពិភពលោក កំពុងតែថ្លឹងថ្លែង ថាតើ​នៅ​ពេលណា​បន្ធូរបន្ថយនូវការរឹតបន្ដឹង ដែល នឹងជួយឲ្យពលរដ្ឋមានការងារធ្វើ ប៉ុន្ដែ​វា​ប្រឈម​នឹងការ​រីករាលដាល នៃមេរោគ។  សម្រាប់ការដោះដូរពាណិជ្ជកម្ម ប្រហែល​ជាបណ្ដា​ប្រទេស នៅលើដែន​កោះ​ នៃប៉ាស៊ីហ្វិកខាងត្បូង ស្ទើរតែទាំងអស់ អាចនឹងបើកដំណើរការលើវិស័យឡើងវិញ។

ប្រទេសនៅលើដែនកោះ នៃសមុទ្រប៉ាស៊ីហ្វិក ចំនួន១២ នៅតែគ្មានមេរោគ ​ដែលភាគច្រើន គឺជាតំបន់​ដាច់​ស្រយាល នៅក្នុងមហាសមុទ្រ ហើយប្រទេសទាំងនោះ​បានបិទព្រំដែន​របស់​ខ្លួន នៅពេល​មើល​ឃើញ​កូវីដ១៩សម្លាប់មនុស្សអស់ជាច្រើន នៅលើពិភពលោក។ ក្នុង​ចំណោម​​ប្រទេស​នៅលើដែនកោះទាំងនោះ លើកលែងតែ Fiji ដែលមាន​ការឆ្លង​ចំនួន​១៨ករណី។

ទោះជាយ៉ាងនេះក្ដី អាជ្ញាធរបានចាត់ទុកថា ដែនកោះទាំងនោះ មិនមានមេរោគនេះទេ។ ដែនកោះទាំងនោះពឹងផ្អែកយ៉ាងខ្លាំង​ទៅលើ​វិស័យទេសចរណ៍។ តំបន់ខ្លះទទួល​បាន​ចំណូល​ ជាង៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ ប៉ុន្ដែចាប់តាំងពីការផ្ទុះឡើង នៃវិបត្ដិ​វីរុសនេះមក ជើងហោះហើរត្រូវបិទ សណ្ឋាគារក៏ត្រូវបោះបង់ចោល​ ទើបធ្វើឲ្យដែនដីទាំងនោះ ​ត្រូវ​​​បាត់បង់ប្រាក់ចំណូល។ ដូច្នេះ​អាជ្ញាធរកំពុងតែពិចារណា ក្នុងការបើកឲ្យដំណើរការលើ​វិស័យទេសចរណ៍នេះឡើងវិញ។

នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានថ្លែង បន្ទាប់ពីកិច្ច​ពិភាក្សា​ ជាមួយសមភាគីអូស្ត្រាលី លោក Scott Morrison ថា វាមានហានិភ័យដ៏ធំមួយ ប្រសិន​បើរកឃើញកូវីដ១៩ នៅក្នុងបណ្តាប្រទេសកោះ នៅតំបន់ប៉ាស៊ីហ្វិក។ អូស្រ្ដាលី​ក៏បានប្រកាសដែរថា នឹងជួយបង្កើនការធ្វើតេស្ដដល់បណ្ដាដែនកោះទាំងនោះ​ផងដែរ៕ ប្រែសម្រួលដោយNuon 

from: https://tnaot.com/km/m/detail/article/9201546