Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

«សុំទោសដែលស្រលាញ់អូន» របស់​ ឆន​ សុវណ្ណ​រាជ ចេញ​​វីដេអូចម្រៀង​ជា​ផ្លូវ​ការ​ហើយ

«សុំទោសដែលស្រលាញ់អូន» ជា​ចម្រៀង​ដែល​ចាក់ដោត​ចិត្ត​អ្នក​គាំទ្រខ្លាំង ជាពិសេស​អ្នកដែល​មាន​ចិត្ត​ស្រឡាញ់​គេ ទាំង​ដែល​គិត​ថា​គេ​ស្រឡាញ់​ខ្លួន​វិញ​ដូចគ្នា។

ក្រោយ​ចេញ​ជាចម្រៀង ប្រិយមិត្តជា​ច្រើន​តែ​ង​ទន្ទឹង​រង់ចាំវិដេអូចម្រៀង​ជា​ផ្លូវ​ការ ព្រោះ​គេ​ពិត​ជាចង់​ដឹង​ណាស់ថា​តើ​សាច់​រឿង​ នឹង​ការ​សម្ដែង​ល្អ​បែប​ណា បើ​អត្ថន័យ​ចម្រៀង​ចាក់ដោត​ខ្លាំង​បែប​នេះ​ទៅហើយ។

ជាក់ស្ដែង​អ្វី​ដែល​គ្រប់គ្នា​កំពុង​រង់ចាំ​នោះ ក៏​បាន​មក​ដល់ ព្រោះ​វីដេអូ​ចម្រៀង​ជា​ផ្លូវ​ការ​នៃ​បទ​មួយ​នេះ​បាន​ចេញ​លើ​បណ្ដាញ​សង្គម​ហើយ។ អ្វី​ដែល​សំខាន់​គឺ​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​នោះ​ទេ គឺ​ថា​សាច់​រឿង ការ​សម្ដែង និង​តួអង្គ​គឺ​ពិត​ជា​ល្អ​មើល​ និង​ចូល​អារម្មណ៍ខ្លាំង​មែន​ទែន។វីដេអូចម្រៀង​នេះ​ទើប​ចេញ​តែ​ប៉ុណ្ណោះ តែ​ទទួល​បាន​ការ​សរសរ និង​ពេញ​ចិត្ត​ជា​ខ្លាំង ព្រោះ​តួក៏ស្អាត ការ​សម្ដែង​ក៏ចូល​តួ ហើយ​សាច់រឿង​ពិត​ជា​ល្អ​មើល​ខ្លាំង​ណាស់៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9201453