ក្រុងប៉ាតាយ៉ាខេត្ត Chon Buri បានបញ្ជាឱ្យបិទឆ្នេរចំនួន៨ ចាប់ពីថ្ងៃសៅរ៍ទី៨ ដល់ថ្ងៃទី ៣១ ខែឧសភាដើម្បីទប់ស្កាត់ការរីរាលដាលនៃវីរុសកូរ៉ូណា។
កាលពីថ្ងៃព្រហស្បតិ៍ លោក Pol Maj Jeerawat Sukhonthasap អធិការក្រុង Pattaya បានដឹកនាំមន្រ្តីចុះទៅបិទតំបន់ឆ្នេរចំនួន៨ រួមមាន៖ ឆ្នេរPattaya, Jomtien, Phra Thamnak, Cosy, Wong Amat, Krathing Rai, ឧទ្យានសាធារណៈ Na Kluea និងកំពង់ផែBali Hai។
ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថាប្រជាជននិងភ្ញៀវទេសចរត្រូវបានហាមឃាត់មិនឱ្យប្រមូលផ្តុំគ្នានៅតំបន់ទាំងនោះចន្លោះពីម៉ោង ៩ព្រឹកដល់ម៉ោង ៩យប់ក្នុងអំឡុងពេលបីសប្តាហ៍នេះ។ ប្រជាជនអាចធ្វើលំហាត់ប្រាណនៅលើកម្រាលថ្មតាមបណ្តោយឆ្នេរប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលតំបន់ហាមឃាត់ទេ។ ការបរិភោគអាហារ និងសកម្មភាពផ្សេងទៀតក៏ត្រូវបានហាមឃាត់នៅក្នុងតំបន់នោះផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post