Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អង្គការសហប្រជាជាតិបារម្ភពីវិវាទ ការចងគំនុំ រវាងបណ្តាប្រទេស ដោយកូវីដ​១៩

នៅថ្ងៃទី​៨ ខែឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ ​លោក​ Antonio Guterres ​បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ បញ្ចប់​សកម្មភាពនយោបាយ ទមា្លក់កំហុសដាក់គ្នា បង្កឲ្យមានវិវាទកាន់តែខ្លំាងឡើង។ ការទម្លាក់កំហុសដាក់គ្នា និងព័ត៌មានមិនពិត​ធ្វើឲ្យវិបត្តិ​កាន់តែធ្ងន់។

សកម្មភាពខាងលើបង្កឲ្យមានការរើសអើងជាតិសាស្ត្រ បានកើតឡើង រវាង​ទ្វីបអាស៊ី និងបណ្តាប្រទេសលោកខាងលិច។ បច្ចុប្បន្ន​បណ្តា​ប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិក បានចោទប្រកាន់ថា វីរុសចេញពីបន្ទប់ពិសោធន៍របស់ចិន ហើយរាលដាល​នៅ​ទូទាំង​ពិភព​លោក​។ អាមេរិកក៏បានទាមទារឲ្យចិន ត្រូវតែទទួលខុសត្រូវសងសំណងទាំងឡាយ ដែលខាតបង់ដោយកូវីដ១៩។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឲ្យមានការសាមគ្គីគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ ការទម្លាក់កំហុសដាក់គ្នា មិនមែនជាដំណោះស្រាយឡើយ ហើយវាអាចធ្វើឲ្យស្ថានភាពកានតែតានតឹងថែមទៀត។

បច្ចុប្បន្នកូវីដ​១៩ បានឆ្លងដល់មនុស្សជាង ៣,៩លាននាក់ និងស្លាប់កើនឡើងដល់ទៅជាង​២៧០ពាន់នាក់ ក្នុងនោះអាមេរិក មានច្រើន​ជាងគេ ៕  ប្រែសម្រួលដោយ៖​​​MEO

from: https://tnaot.com/km/m/detail/article/9201308