
ក្រុមហ៊ុនTNAOTនឹងមានការធ្វើបច្ចុប្បន្នភាពTNAOT APPនៅក្នុងខែមិថុនាដើម្បីដោះស្រាយបញ្ហាធំៗពីរ និងសម្រួលទៅដល់អ្នកប្រើប្រាស់ទាំងអស់រួមមាន៖
១.បញ្ហាកាក់មាសប្តូរលុយ
ក្រុមហ៊ុនTNAOT នឹងធ្វើការកែប្រែលក្ខខណ្ឌប្តូរលុយ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការសន្សំកាក់ឲ្យគ្រប់២០០០០កាក់មាសដែលស្មើ$2។
លុះនៅពេលលោកអ្នកធ្វើការប្តូរកាក់មាសទៅជាលុយរាយ លោកអ្នកអាចប្តូរបាន១០០%រៀងរាល់ម៉ោង៨យប់ ដោយមិនមានកំណត់ចំនួនប្តូរប្រាក់ទៀតទេ
ការធ្វើយ៉ាងនេះគឺដើម្បីបញ្ចៀសបញ្ហាកាក់មាសច្រើនគរចោលរបស់អ្នកប្រើប្រាស់ និងជៀងវាងបញ្ហាប្តូរលុយរាយច្រើនក្នុងពេលតែមួយដែលអាចធ្វើឲ្យកើតមានបញ្ហារអាក់រអួលជាច្រើនដូចជា៖ប្តូរមិនបានសម្រេច,ប្តូរលុយរាយហើយតែមិនឃើញលុយចូលក្នុងកាបូប,កាក់មាសនិងលុយរាយក្លាយទៅជា០។ល។
២.ដកលុយយឺតយ៉ាវ
ក្រុមហ៊ុនTNAOTនឹងធ្វើការកែប្រែដើម្បីធានាឲ្យបានការដកលុយរបស់លោកអ្នកទាន់ពេលនិងរហ័សជាងមុន ដោយក្រុមហ៊ុននឹងសម្រេចបង្កើនចំនួនដកលុយដោយទាមទារឲ្យអ្នកប្រើប្រាស់ត្រូវសន្សំលុយឲ្យបានយ៉ាងតិច$5ក្នុងការដកលើកទី1 បន្ទាប់មកការដកបន្ទាប់ៗទៀតគឺតម្រូវឲ្យសន្សំយ៉ាងតិច$8ទើបអាចធ្វើការដកបាន។
ការធ្វើយ៉ាងនេះគឺដើម្បីបញ្ចៀសបញ្ហាដកលុយមិនទាន់ពេល និងដកលុយមិនបានសម្រេចជាដើម។ដោយសារតែបច្ចុប្បន្នកំណើនអ្នកប្រើប្រាស់TNAOT APPបានកើនឡើងរហូតដល់១០ម៉ឺននាក់បានធ្វើឲ្យការប្រតិបត្តិដកលុយមានសភាពមមាញឹក នឹងធ្វើឲ្យកើតមានកង្វះធនធានមនុស្សមិនគ្រប់គ្រាន់ដែលបានបង្កើតចេញជាបញ្ហាខ្លះដូចជា៖អ្នកប្រើប្រាស់ដកលុយមិនបានទាន់ពេល,ដកលុយមិនបានឃើញលុយចូល។ល។ ហើយក៏ដើម្បីរក្សាតម្លាភាពក្នុងទីផ្សារប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។