Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិបត្ដិវីរុសកូវីដ១៩ទុកឲ្យនាវិករាប់ម៉ឺននាក់ជាប់ នៅកណ្ដាលសមុទ្រ

ចាប់តាំងពីការផ្ទុះឡើង​ នៃវិបត្ដិកូរ៉ូណាវីរុសនោះមក វិស័យឧស្សាហកម្មនាវាទេសចរណ៍  បានរងគ្រោះយ៉ាងខ្លាំង ហើយនៅតាមបណ្ដា កំពង់ផែនានា ត្រូវបដិសេធចូលចត ដោយ​មិន​ទាន់ដឹងច្បាស់ថា នៅពេលនាវាទាំងនោះ អាចធ្វើនាវាចរណ៍ឡើងវិញបាន។

អ្នកដំណើរបានធ្វើដំណើរឆ្ពោះទៅផ្ទះវិញ ហើយការធ្វើដំណើរនេះបានអូសទាញសមាជិក​នាវិក​រាប់ម៉ឺននាក់ នៅលើនាវារបស់ពួកគេ​ ក៏កំពុងជាប់នៅលើសមុទ្រ ដោយគ្មានដឹងថ្ងៃត្រូវ​បញ្ចប់។ រីឯមនុស្សជាច្រើនមិនបានបង់ប្រាក់ ព្រោះកិច្ចសន្យារបស់ពួកគេបានបញ្ចប់។ អ្នកខ្លះ​មិន​មាន​អ៊ិនធើរណិតប្រើប្រាស់ ហើយភាពតានតឹងក៏កំពុងតែផ្ទុះឡើង និង អ្នកខ្លះទៀត​ថែម​ទាំងប្តឹង​ថៅកែផងដែរ។

លោក Caio Saldanha ជាឌីជេ ជនជាតិប្រេស៊ីល​បម្រើការងារ នៅក្នុងក្រុមហ៊ុន Celebrity Infinity បានថ្លែងថា ពួកយើងដូចជាអ្នកទោស ហើយយើងត្រូវការជំនួយ។ យើងត្រូវការតស៊ូ​ដើម្បីធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

លោក Saldanha បានបញ្ជាក់ថា លោកពិតជាមានការលំបាកខ្លាំងណាស់ ការជាប់​នៅ​កណ្ដាល​​សមុទ្រ​បែបនេះ។ លោកត្រូវចែកបន្ទប់ស្នាក់នៅជាមួយមិត្ដស្រី អាយុ២៩ឆ្នាំ ឈ្មោះ​Jessica Furlan ។

អាជ្ញាធរអាមេរិក កាលពីថ្ងៃទី១៣ ខែមីនា បានចេញបទបញ្ជា មិនឲ្យនាវាធ្វើនាវាចរណ៍ ដោយសារតែវិបត្ដិកូរ៉ូណាវីរុសនេះ។ ប៉ុន្ដែនាវិកជាច្រើន គឺត្រូវនៅលើនាវា នៅកណ្ដាល​សមុទ្រ។ រហូតមកដល់ពេលនេះ មាននាវាជាង១០០គ្រឿង ដោយមាននាវិក ជាង៧ម៉ឺននាក់ កំពុងនៅលើនាវា ស្ថិតនៅលើសមុទ្រ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9201246