Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្មេងជំទង់ម្នាក់បើករម៉កលឿនដូចព្យុះ ក្រឡាប់បោកក្បាលហូរឈាមជោគជាំពេញខ្លួន

ភ្នំពេញ៖ យុវជនម្នាក់រងរបួសបែកក្បាលហូរឈាមជោគជាំពេញខ្លួន ខណៈបើករម៉កសណ្តោងម៉ូតូក្រឡាប់។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១៖១៥នាទីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យផ្លូវក្រោមដី  សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនរងគ្រោះខាងលើបើកម៉ូតូសណ្តោងរម៉កមួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរពីលើស្ពានអាកាសស្ទឹងមានជ័យ ចុះចំណោតផ្លូវក្រោមដីក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចផ្លូវកោងបណ្តាលឲ្យក្រឡាប់បោកក្បាលផ្ទប់ជាមួយឃឿនថ្មរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយរងបួស យុវជនខាងលើត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើត និងយករម៉កម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់ស្ទឹងមានជ័យទី១ ដើម្បីទុកប្រគល់ជូនម្ចាស់វិញ៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9201225