Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អភិបាលខណ្ឌចំការមន ធ្វើការផ្សព្វផ្សាយយុទ្ធនាប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំង៥សង្កាត់ត្រូវមានការប្រុងប្រយ័ត្នជានិច្ចរក្សាអនាម័យ យោងទៅតាមសេចក្ដីប្រកាសក្រសួងសុខាភិបាលការពារជំងឺកូដវីត១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចវិទ្យាល័យសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

លោកអភិបាលនៃគណ:អភិបាលខណ្ឌចំការមន បានបើកកិច្ចផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋយល់ដល់ពីបញ្ហាសុខភាពក្នុងក្រុមគ្រួសារជាពិសេសការណែនាំរបស់មន្ទីរក្រសួងសុខាភិបាល ដែលបង្ការមុននិងក្រោយហូបចំណីអាហារត្រូវតែលាងដៃនឹងសាប៊ូ ឬទឹកអាកុលជាកំហិត ដើម្បីការពារមេរោគផ្សេងៗជាពិសេសជំងឺកូដវីត១៩ ដែលជំងឺកាចសាហាវនេះកើតឡើងមកពីខ្លួនយើងចេះថែរក្សាអនាម័យតែបើខ្វះការអនាម័យច្បាស់ជាមិនជំងឺឆ្លងផ្សេងទៀ តដែលរាលត្បាតទូរទាំងពិភពលោក ។

លោក​ ថេង​ សុថុល​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន​ ដោយក្នុង​ ១គ្រួសារៗ​ ទទួលបាន៖​ អង្ករ​ ២០គីឡូក្រាម ស្កសរ​ ១គីឡូក្រាម​ ទឹកត្រី ១ដប​ ទឹកស៊ីអ៉ីវ​ ១ដប​ មី ៥កញ្ច​ប់​ ត្រីខ ១កំប៉ុង​ សាប៊ូ​លាងដៃ​ ១ដុំតូច​ និងម៉ាសចំនួន​ ១០ម៉ាស។ ទោះបីអំណោយតិចតួចតែអាជ្ញាធរ និងខិតខំបន្តផ្ដល់ដល់បងប្អូនអ្នកខ្វះខាត ហើយក៏មិនឱ្យប្រជាពលរដ្ឋណាស្លាប់ដោយអត់អាហារដែរ៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9201170