នេះមិនមែនជាករណីដំបូងនោះឡើយ ហើយគ្រោះថ្នាក់ធ្លាក់យន្តហោះនេះបានកើតឡើង នៅក្នុងរដ្ឋមួយនេះរបស់ឥណ្ឌា។ កាលពីខែមុន ឧទ្ធម្ភាគចក្រប្រភេទ Apache បានចុះចតបន្ទាន់ ក្រោយមានបញ្ហាបច្ចេកទេស ។
ប៉ូលិសឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់កម្លាំងជើងអាកាសឥណ្ឌាមួយគ្រឿង បានធ្លាក់នៅក្នុងស្រុក Hoshiarpur ខេត្ត Punjab។
ប្រភពបានបញ្ជាក់ថា អាកាសយានិកបានរំដោះខ្លួន ចេញពីយន្តហោះ មុនពេលធ្លាក់មកដល់ដី។ នៅពេលភ្លាមៗនោះ គេមិនទាន់មានព័ត៌មានផ្លូវការទាក់ទងហេតុការណ៍មួយនេះទេ។ កងកម្លាំងយោធានៅមិនទាន់ បញ្ជាក់នៅឡើយថា តើអាកាសយានិកមានសុវត្ថិភាពឬគ្រោះថ្នាក់បែបណាឡើយ ។ មូលហេតុនៃយន្តហោះនេះធ្លាក់ ក៏នៅមិនទាន់ដឹងនោះដែរ។
វីដេអូបានផ្សព្វផ្សាយ នៅលើបណ្តាញ Twitter ពីទីតាំងយន្តហោះនោះធ្លាក់ ។ មនុស្សចោមរោមមើលហេតុការណ៍នេះ ខណៈដែលយន្តហោះត្រូវភ្លើងឆេះនៅសល់តែគ្រោងដែក ។ ផ្សែងខ្មួលខ្មាញ់បាញ់ទៅលើលំហអាកាស ។ កម្ទេចកម្ទីបំណែក នៃយន្តហោះរបាត់រប៉ាយពាសពេញ នៅជុំវិញកន្លែងកើតហេតុនោះ៕ ប្រែសម្រួលដោយ៖ thach yat