Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៨ នាក់ និងមិនមានអ្នកស្លាប់ទេ

នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលបានរាយការណ៍ពីករណីថ្មីនៃអ្នក​ឆ្លងវីរុសកូរ៉ូណាចំនួន៨ករណី ដែលធ្វើឱ្យករណីនៃអ្នកឆ្លងវីរុសនេះសរុបក្នុងប្រទេសកើនដល់៣០០០ នាក់ និងមិនមានអ្នកស្លាប់ថ្មីនោះទេ។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណាបាននិយាយថា ករណីថ្មីចំនួន៨ករណីនេះ រួមមាន​ស្រ្តីដែលទើបតែមកពីបរទេសចំនួន៥នាក់ មានអាយុចន្លោះពី១៩ ដល់ ៣០ឆ្នាំ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងស្រុក Sadao នៃខេត្ត Songkhla ។

អ្នកឆ្លងថ្មីចំនួន៣នាក់ទៀត គឺជាបុរសជនជាតិថៃ​មានអាយុ ៤៥ និង ៥១ ឆ្នាំត្រូវបានរកឃើញដោយការធ្វើតេស្ត​នៅតាមសហគមន៍នានាក្នុងស្រុក​ Bannang Sata ខេត្ត Yala។ ក្នុងចំណោមពួកគេមាន​ពីរនាក់ដែលបានទាក់ទងយ៉ាងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗ ដែលបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ។ ចំនួនអ្នកស្លាប់នៅ​ចំនួន ៥៥នាក់ដដែល ដែលស្មើនឹង ១.៨៣% នៃអ្នកឆ្លងទូទាំងប្រទេស។

ក្នុងចំណោមករណីឆ្លងសរុបទាំង ៣០០០ នាក់នៅតាមបណ្តាខេត្តចំនួន៦៨ខេត្ត ទីក្រុងបាងកកមានអ្នកឆ្លងច្រើនបំផុតចំនួន ១៦៩៩ករណី ខេត្តនៅតំបន់ភាគខាងត្បូងប្រទេសមានចំនួន ៧១៦នាក់ ​ខេត្តនៅតំបន់ភាគកណ្តាលនិងវាលទំនាបចំនួន៣៨០នាក់ ខេត្តនៅភាគ‍‍​ឦសានមានចំនួន១១១នាក់​​ និងខេត្តនៅភាគខាងជើងចំនួន៩៤នាក់។ គិតមកដល់ថ្ងៃនេះ អ្នកជំងឺចំនួន ២៧៨៤នាក់ បានជាសះស្បើយនិងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ​ចំណែកអ្នកជំងឺដែលនៅសល់ចំនួន ១៦១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ក្នុងរយៈពេល ២៨ ថ្ងៃកន្លងមកនេះមានខេត្តចំនួន ២៥ ​មានករណីឆ្លងវីរុសថ្មី ខណៈដែលខេត្តចំនួន ៤៣ ទៀតពុំមានអ្នកឆ្លងថ្មីនោះទេ។លោកវេជ្ជបណ្ឌិត Taweesilp បាននិយាយថាករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលោកមានចំនួន ៣.៩២ លាននាក់ និងករណីស្លាប់ចំនួន ២៧០៧១១នាក់។ សហរដ្ឋអាមេរិកជាប្រទេសដែលមានករណីឆ្លងច្រើនបំផុត​ចំនួន ១.២៩ លាននាក់ និងករណីស្លាប់ច្រើនបំផុតចំនួន ៧៦៩២៨នាក់ ហើយមាន​ករណី​ឆ្លងវីរុសថ្មី​ប្រចាំថ្ងៃចំនួន ២៩៥៣១នាក់។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9201134