Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថភ្លើងឥណ្ឌា បើកកិនកម្មករកំពុងដេកនៅលើផ្លូវដែក ស្លាប់និងរបួសជាច្រើននាក់

ព័ត៌មានបឋម​ បានលើកឡើងថា ឧបទ្ទវហេតុ​​​គ្រោះថ្នាក់មួយ ទាក់ទងនឹង​រថភ្លើង​ដឹកទំនិញ បានកើតឡើង​ ខណ:​ក្រុមកម្ម​ករ​ កំពុងដេក នៅលើផ្លូវដែក នាភាគខាងត្បូង​រដ្ឋ Maharashtra ប្រទេសឥណ្ឌា។ 

មនុស្សយ៉ាងតិច​១៧នាក់បានស្លាប់ និងច្រើនសិបនាក់ផ្សេងទៀត​រងរបួស ក្រោយរថភ្លើង​បើកកិន​ពីលើក្រុមកម្មករទាំងនោះ​ដែលនាំគ្នាដេក នៅលើផ្លូវដែក ស្ថិតក្នុងទីក្រុង Aurangabad រដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ។

ប៉ូលិស​បានបញ្ជាក់ថា ហេតុការណ៍នោះបានកើតឡើង នៅវេលាម៉ោង៦ និង៣០នាទីព្រឹក ម៉ោងនៅក្នុងតំបន់។ អ្នកនាំពាក្យស្ថានីយរថភ្លើង​បានបញ្ជាក់ថា រថភ្លើង​ដឹកទំនិញបានកិនពីលើ​មនុស្ស ដែលកំពុងដេកនៅលើផ្លូវដែក ឬនៅក្បែរ​ផ្លូវដែកនោះ។ 

ប៉ូលិស​បានបញ្ជាក់ថា ក្រុមកម្មករទាំងនោះ​មានគោលដៅទៅកាន់​រដ្ឋ Madhya Pradesh ស្រុកកំណើត​របស់ពួកគេ ។ មន្ត្រីបានបញ្ជាក់ថា «ការស៊ើបអង្កេតឃើញថា កម្មករទាំងនោះ​កំពុងធ្វើដំណើរនៅតាមផ្លូវដែក ត្រឡប់ទៅស្រុកកំណើត ហើយ​ដេកនៅលើផ្លូវដែក»។ 

ការស៊ើបអង្កេតកំពុងដំណើរ​ការ ខណៈអត្តសញ្ញាណជនរងគ្រោះ ប៉ូលិសកំពុង​ស្វះស្វែងរកសាច់ញាតិ ។

ក្រោយពីរដ្ឋាភិបាលឥណ្ឌា​ បានប្រកាសបញ្ចប់ការបិទទ្វារទាំងស្រុង នៅក្នុងប្រទេស ដែលបានអនុវត្ត តាំងពីថ្ងៃទី២៤ ខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃ COVID-19។ រីឯពលករចំណាកស្រុករាប់លាននាក់ បានចាប់ផ្តើមធ្វើដំណើរយ៉ាងលំបាក និងនឹកស្មានដល់ទៅកាន់ស្រុកកំណើតរបស់ពួកគេ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9200979