ស្ថានទូតថៃប្រចាំនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េបានសរសេរព័ត៌មានប្រកាសនៅលើគណនី Twitter ថា តារាចម្រៀងស្រីដ៏ល្បីល្បាញលំដាប់ពិភពលោកគឺកញ្ញា Lisa សមាជិកក្រុម Blackpink កំពុងមានការគំរាមកំហែងដល់អាយុជីវិតរបស់នាង។
ស្ថានទូតបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងថ្ងៃទី២ដល់ទី៦ ខែឧសភាមានអ៊ីម៉ែល និងសារជាច្រើនបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិតដែលក្នុងនោះសុទ្ធតែជាសារគំរាមកំហែងដល់អាយុជីវិតរបស់ Lalisa «Lisa» Manoban។
រូបតំណាង
ស្ថានទូតក៏ជូនដំណឹងដល់ម្ចាស់ផលិតកម្មរបស់នាងផងដែរ គឺផលិតកម្ម YG Entertainment ។ Lisa អាយុ ២៣ ឆ្នាំមានស្រុកកំណើតនៅខេត្ត Buri Ram ប្រទេសថៃ ។ Lisa ជាតារាដែលស្ថិតនៅក្នុងបញ្ជីឈ្មោះតារាមាន «ទេពកោសល្យអស្ចារ្យខុសពីគេ»។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post