
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមតារាចម្រៀងស្រី Momoland បានបរិច្ចាគអង្ករចំនួន ១,១៨០គីឡូក្រាម តាមរយៈ “កាកបាទក្រហមរបស់កូរ៉េខាងត្បូង” ។ អំណោយនេះនឹងជួយទៅដល់ជនក្រីក្រនៅប្រទេសកូរ៉េ ។
ក្រុម Momoland បានថ្លែងថា “នេះការបរិច្ចាគជូនទៅដល់ប្រជាជនដែលមានភាពខ្វះខាត ហើយក្រុមរបស់ពួកយើងសង្ឃឹមថា ជំនួយបន្តិចបន្តួចនេះនឹងអាចជួយដល់ប្រជាជនដែលកំពុងជួបក្នុងស្ថានភាពលំបាក” ។
ហើយកាលពីខែមុន ក្រុមចម្រៀងនារីនេះ ក៏បានបរិច្ចាគជាទឹកប្រាក់ចំនួន ១០០លានវ៉ុន ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop