ភ្នំពេញ៖ ជនសង្ស័យចំនួន ១៨នាក់ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណី ៤ផ្សេងគ្នា។ ការបញ្ជូននេះធ្វើឡើងនាថ្ងៃទី៨ ខែឧសាភា ឆ្នាំ២០២០នេះ។
បើយោងតាម កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី៧-៨ខែឧសភា ឆ្នាំ ២០២០នេះ ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធករណី ៤ផ្សេងគ្នា។ ដោយករណីទាំង៤ នោះរួមមាន៖
ករណីទី១៖ រំលោភលើទំនុកចិត្តមានម្នាក់
ករណីទី២៖ លួចមានស្ថានភាពទោសចំនួន ៣នាក់
ករណីទី៣៖ ជួញដូរនូវសារធាតុញៀនខុសច្បាប់ចំនួន ២នាក់
ករណីទី៤៖ ប្រើប្រាស់នូវសារធាតុញៀនចំនួន ១២នាក់
ជនសង្ស័យទាំង ១៨នាក់ខាងលើនេះ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខ កសាងសំណុំរឿងបញ្ជូនទៅតុលាកក្រោយពីបញ្ចប់នីតិវិធី។ ហើយបើតាមនគរបាលជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌបានឲ្យដឹងថា ជនសង្ស័យទាំង ១៨នាក់នេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបានក្នុងមូលដ្ឋានកន្លងមក ហើយបានបញ្ចាប់នីតិវិធីសាកសួរ និងកសាងសំណុំរឿង៕ ដោយ៖ ផេងភាព