ទោះបីមិនមែនជាតារា តែបច្ចុប្បន្នសន សៀវម៉ី កំពុងធ្វើឲ្យអ្នកគាំទ្រភ្លឹកភ្នែក ប្លែកចិត្តតែម្ដង ក្រោយឃើញសម្រស់កីឡាការិនីតេក្វាន់ដូរូបនេះកាន់តែស្អាតឡើងៗ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាត មិនថានៅលើពិភពលោក និងនៅកម្ពុជា កីឡាការិនី សន សៀវម៉ី នៅសម្ងំនៅផ្ទះហាត់ប្រាណ ដោយស្លៀកជាមួយសម្លៀកបំពាក់កីឡាដ៏សិចស៊ីបញ្ចេញសម្រស់ដើមទ្រូងនិង រន្ធផ្ចិត ដ៏សខ្ចី ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយទ្រាំមិនសរសើរមិនបាន។
គួរឲ្យដឹងផងដែរថា ដោយសារតែរាងស្រស់ស្អាតតាំងពីកំណើតទើបធ្វើឲ្យផលិតកម្ម និង បណ្ដាក្រុមហ៊ុនមួយចំនួនទាក់ទង សន សៀវម៉ី ទៅសម្ដែងខ្សែរភាពយន្តជាបន្តបន្ទាប់ តែនាងមិនទាន់ហ៊ានទទួលនោះទេ ព្រោះជាប់រវល់ហាត់ តេក្វាន់ដូ៕
អត្ថបទ៖ ផេង ផលធិតា