Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្សារChatuchakដ៏ពេញនិយមនៅថៃនឹងបើកដំណើរនៅចុងសប្តាហ៍នេះហើយ

ផ្សារ​ Chatuchak ជាផ្សារ​​ដែល​ជនជាតិថៃនិងបរទេសភាគច្រើនពេញនិយមទៅទិញឥវា៉ន់នឹងបើកជាថ្មីនៅចុងសប្តាហ៍នេះ ប៉ុន្តែភ្ញៀវទាំងអស់តម្រូវឱ្យ​គោរពគោលការណ៍រក្សាគម្លាត ​និងពាក់ម៉ាស់ជាចាំបាច់។

លោកស្រី Walaya Wattanarat អនុរដ្ឋលេខាធិការអចិន្រ្តៃយ៍នៃរដ្ឋបាលក្រុងបាងកក (BMA) បានឱ្យដឹងថា នៅចុងសប្តាហ៍នេះផ្សារ Chatuchak នឹងបើកពីម៉ោង ៥ ព្រឹកដល់ម៉ោង ៦ ល្ងាចដែលអនុញ្ញាតឱ្យហាងមួយចំនួនដូចជា ហាងលក់​វត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ​សម្លៀកបំពាក់ អាហារ និងហាងលក់វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ។ លោកស្រីបានបន្តថាសាលារាជធានីកំពុង​តែរៀបចំវិធានការមួយចំនួនដូចជាការវាស់សីតុណ្ហភាពនៅតាមច្រកចូល ផ្តល់ជែលអនាម័យសម្រាប់ភ្ញៀវទេសចរទាំងអស់លាងដៃ និងការ​រក្សាគម្លាតពីគ្នា ហើយជាពិសេសបុគ្គលិកអនាម័័យនឹងរៀបចំសម្អាតបន្ទប់ទឹកសាធារណៈ​រៀងរាល់ ២ ម៉ោងម្តង។ ចំពោះតូបអាហារវិញលោកស្រី Walaya បានមានប្រសាសន៍ថា BMA កំពុងសង្កត់ធ្ងន់ទៅលើសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ប៉ុន្តែប្រសិនបើហាងមានទំហំធំល្មមនោះ​កន្លែងអង្គុយគឺតម្រូវឱ្យរក្សាគម្លាតពីគ្នាយ៉ាងតិច ១.៥ ម៉ែត្រ។

ហាងលក់សម្លៀកបំពាក់ ស្បែកជើង កាបូប និងរបស់របរ​ផ្សេងទៀតត្រូវកំណត់ចំនួនអតិថិជន​ត្រឹម ៥ នាក់ក្នុងការទិញមួយដង ឬដប់នាក់សម្រាប់ហាងធំៗ ។ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9200762