យើងដឹងហើយថា នៅប៉ុន្មានសប្តាហ៏ចុងក្រោយ អាកាសធាតុបានប្រែប្រួលទៅជាក្តៅខ្លាំងណាស់ ។ មនុស្សគ្រប់គ្នាសុទ្ធតែមានការត្អូញត្អែរ ពីភាពអត់ផាសុកភាព និងពិបាកក្នុងការរស់នៅ បូករួមទាំងការនៅផ្ទះជៀសផុតពី Covid 19ផងនោះ ធ្វើអោយមានអារម្មណ៏មួលម៉ៅថែមមួយកម្រិតទៀត។ ដូចនេះយើងនឹងលើកយក វិធីសាស្រ្តដែលគួរធ្វើកំឡុងពេលអាកាសធាតុក្តៅបែបនេះមកប្រាប់ ៖
១. ផឹកទឹកស្អាតឲ្យបានច្រើនជាងពេលធម្មតា៖ មិនត្រូវរង់ចាំដល់ពេលស្រេកទឹកនោះទេ អាកាសធាតុក្តៅអាចធ្វើអោយយើងបាត់បង់ជាទឹកចេញច្រើន ។ ការផឹកទឹកអាចរក្សាលំនឹងសុខភាពយើងបានល្អ។
២. ងូតទឹកត្រជាក់ អោយបានញឹកញាប់តាមតែអាចធ្វើទៅបាន៖ ជាវិធីសាស្រ្តល្អមួយដើម្បីបញ្ចុះកំដៅក្នុងខ្លួនយើង
៣. ស្លៀកសម្លៀកបំពាក់រលុងៗ ស្តើងៗ ហើយពណ៌ស្រាលៗ
៤. កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យ ដោយជ្រកក្រោមម្លប់ឲ្យបានច្រើន
៥. ករណីបើចង់ចេញក្រៅត្រូវ លាបឡេការពារកម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក រឺវ៉ែនតាខ្មៅ