Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្ដេចស ខេង៖ ភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចការសំខាន់បំផុត ដែលត្រូវដោះស្រាយ

ភ្នំពេញ៖ ការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចសំខាន់បំផុត ដែលត្រូវដោះស្រាយជាបន្ទាន់។ នេះបើយោងតាមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ១៩ ថ្វីដ្បិតថា មានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ គឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

សម្ដេចបន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗ ដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9200703